វៀតណាម-ថៃជួបប្រាស្រ័យក្នុងកម្មវិធីរាំតុក្កតាបែបប្រពៃណី

វៀតណាម-ថៃជួបប្រាស្រ័យក្នុងកម្មវិធីរាំតុក្កតាបែបប្រពៃណី - ảnh 1
វៀតណាម-ថៃជួបប្រាស្រ័យក្នុងកម្មវិធីរាំតុក្កតាបែបប្រពៃណី

(VOVworld)-កម្មវិធីសិល្បៈរាំតុក្កតាបែបប្រពៃណី ដោយរោងមហោស្រពរាំ តុក្កតា
ប្រពៃណីថៃនិងរោងមហោស្រពរាំតុក្កតាវៀតណាមសម្តែងនៅទីក្រុងហាណូយ
នាយប់ថ្ងៃទី១៨មិថុនា សំដៅរំលឹកខួបលើកទី៤០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការ
ទូតរវាងវៀតណាមនិងថៃ ថ្ងៃទី៦មិថុនាឆ្នាំ១៩៧៦ ថ្ងៃទី៦មិថុនាឆ្នាំ២០១៦។
អញ្ជើញចូលរួមក្នុងពិធីនេះ មានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam
និងសមភាគីថៃលោគ Thanasak Patimprakorn។

        ថ្លែងមតិបើកកម្មវិធីសិល្បៈនេះ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក
Manopchai Vongphakdi បានសង្កត់ធ្ងន់ថា ផ្តើមចេញពីសារសំខាន់នៃការជួប ប្រា
ស្រ័យវប្បធម៌ សិល្បៈរវាងប្រទេសទាំងពីរនោះ សំដៅរំលឹកខួបលើកទី៤០នៃ ទិវា
បង្កើតទំនាក់ទំនងការទូតវៀតណាមថៃ តាមនោះស្ថានទូតថៃប្រចាំនៅវៀតណាម
បានរៀបចំកម្មវិធីសម្តែងសិល្បៈរាំតុក្កតាប្រពៃណី។ ប្រការនេះមានអត្ថ ន័យជាង
ខណៈដែលប្រទេសទាំងពីរមានសិល្បៈរាំតុក្កតាពិសេស រួម​ចំណែក ក្នុងការជួប
ប្រាស្រ័យនិងសហប្រតិបត្តិការ សំដៅរក្សាសិល្បៈដ៏ វិសេសវិសាល​នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ