វៀតណាមទទួលឋានៈជាប្រធាន ASOSAI ជាផ្លូវការសម្រាប់អាណត្តិឆ្នាំ ២០១៨-២០២១

(VOVWORLD) - ពិធីផ្ទេរតំណែងប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨-២០២១ ជូនចំពោះអគ្គសវនករវៀតណាម លោក Ho Duc Phoc បានប្រារព្ធឡើងនៅរសៀលថ្ងៃទី ១៩ ខែកញ្ញាក្នុងក្របខ័ណ្ឌនៃមហាសន្និបាត ASOSAI លើកទី ១៤។

អញ្ជើញថ្លែងក្នុងពិធីទទួលដំណែង អគ្គសវនករវៀតណាម លោក Ho Duc Phoc បានសម្តែងនូវកិត្តិយសដែលទទួលដំណែងជាប្រធាន ASOSAI អាណត្តិ២០១៨-២០២១។ ស្ថាប័នសវនកម្មរដ្ឋវៀតណាមនឹងបន្តខិតខំប្រឹងប្រែង កសាងសហគមន៍ ASOSAI រឹងមាំ រួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ខឿនសេដ្ឋកិច្ចអាស៊ីនិងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ