វៀតណាមទទួលទង់ទទួលរៀបចំ ASIAN Beach Games 2016

វៀតណាមទទួលទង់ទទួលរៀបចំ ASIAN Beach Games 2016 - ảnh 1
វៀតណាមនឹងទទួលរៀបចំ ASIAN Beach Games 2016

(VOV)_នាយប់ថ្ងៃទី២៣ វិច្ឆិកា ​មហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ី ​លើកទី៤
 (ASIAN Beach Games ៤) ( ABG 4) ត្រូវបានបិទនៅទីក្រុង​Phuket ​ថៃ។ ក្រុមកីឡា
វៀតណាមបំពេញ​គោលដៅប្រកបដោយល្អប្រសើ​ ដោយមានមេដាយគ្រប់ប្រភេទចំនួន៤០គ្រឿង ដែលក្នុងនោះមាន​មេដាយមាសចំនួន៨គ្រឿង ឈរលំដាប់ថ្នាក់ទី៥។ 
នៅពិធីបិទ ដំណាងក្រុមកីឡាវៀតណាម ប្រទេសម្ចាស់ផ្ទះ ASIAN Beach Games
2016 (​ ABG 5) បានទទួលទង់ពីគណៈចាត់តាំងមហោស្រព។ តាមផែនការ មហោ
ស្រព ABG 5នឹងបានរៀបចំឡើងនៅទីក្រុង​Da Nang និង Nha Trang (ភាគ​កណ្ដាល​វៀតណាម) ចាប់ពីថ្ងៃទី២៤ កញ្ញា ដល់ថ្ងៃទី៣ តុលាឆ្នាំ២០១៦ ដោយមានកីឡាករ
 កីឡាការនីចំនួន៤ពាន់នាក់ចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ