វៀតណាមទទួលបានការជឿទុកចិត្តក្នុងការកាត់បន្ថយហានិភ័យពីគ្រាប់មីន

(VOVWORLD) - នាថ្ងៃទី ២៧ មិថុនា ឯកអគ្គរដ្ឋទូតប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅទីក្រុងហ្សឺណែវ (ស្វីស) លោក Mai Phan Dung បានចូលរួមកិច្ចប្រជុំជាប្រចាំលើកទី ៥៣ នៃក្រុមប្រឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពមីនមនុស្សធម៌ទីក្រុងហ្សឺណែវ (GICHD)។ 
វៀតណាមទទួលបានការជឿទុកចិត្តក្នុងការកាត់បន្ថយហានិភ័យពីគ្រាប់មីន - ảnh 1ឯកអគ្គរដ្ឋទូត Mai Phan Dung ថ្លែងក្នុងសម័យប្រជុំ GICHD  (រូបថត៖ TTXVN)

កិច្ចប្រជុំបានផ្តោតលើការផ្លាស់ប្តូរ និងពិនិត្យមើលសកម្មភាពរបស់ GICHD នាពេលថ្មីៗនេះ តាមរយៈរបាយការណ៍ស្តីពីស្ថានភាពហិរញ្ញវត្ថុ ការរួមចំណែករបស់អ្នកឧបត្ថម្ភ និងកំណត់ទិសដៅសំខាន់ៗ សម្រាប់សកម្មភាពរបស់ GICHD នៅពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបានបោះឆ្នោតជ្រើសរើសឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ ក្លាយជាសមាជិកក្រុមប្រឹក្សា។

ថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាង ថា លោកនឹងខិតខំរួមចំណែកយ៉ាងសកម្មចំពោះការងាររួមរបស់ក្រុមប្រឹក្សា GICHD និងជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាង GICHD និងអាជ្ញាធរវៀតណាមនាពេលខាងមុខ ជាពិសេសសម្រាប់គម្រោងដែលកំពុងអនុវត្តន៍។ ទន្ទឹមនឹងនោះ ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការលើវិស័យកម្ចាត់មីនដែលនៅសេសសល់ពីសង្គ្រាមនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ