វៀតណាមទទួលបានពានរង្វាន់ទេសចរណ៍អាស៊ានជាច្រើននៅឆ្នាំ២០២៣

(VOVWORLD) - នាថ្ងៃទី ៥ ខែកុម្ភៈ នៅចុងបញ្ចប់វេទិកាទេសចរណ៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន (ATF) ២០២៣ នៅទីក្រុង Yogyakarta របស់ឥណ្ឌូនេស៊ី គណៈកម្មាធិការរៀបចំ ATF ២០២៣ បានប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ ២០២៣។ ក្នុងនោះអង្គភាពនានារបស់វៀតណាមទទួលបានពានរង្វាន់ជាច្រើន។
វៀតណាមទទួលបានពានរង្វាន់ទេសចរណ៍អាស៊ានជាច្រើននៅឆ្នាំ២០២៣ - ảnh 1Homestayមួយនៅខេត្ត Son La។ (រូបថត៖ Quang Quyết/TTXVN)

អង្គភាពចំនួនពីរ រួមមាន ចង្កោម Homestay នៅឃុំ An Binh ខេត្ត Vinh Long និងក្រុម Homestay នៅឃុំ Nghia Do ខេត្ត Lao Cai បានឈ្នះពានរង្វាន់ Homestay អាស៊ាន។

ក្នុងវិញ្ញាសារ ទេសចរណ៍សហគមន៍អាស៊ាន មានអង្គភាពវៀតណាមចំនួន៤ ទទួលបានពានរង្វាន់នេះរួមមាន៖ សហករណ៍សេវាកម្មទេសចរណ៍សហគមន៍ Quan Ba ខេត្ត Ha Giang; តំបន់ទេសចរណ៍សហគមន៍ភូមិ Sin Suoi Ho ខេត្ត Lai Chau; សហគមន៍ទេសចរណ៍ភូមិនេសាទ Tan Thanh ខេត្ត Quang Nam; និងតំបន់អភិរក្សជនជាតិភាគតិច Thai Hai ខេត្ត Thai Nguyen។

ពានរង្វាន់បង្គន់សាធារណៈអាស៊ានត្រូវបានប្រគល់ជូនអង្គភាពចំនួន៣ រួមមាន៖ បង្គន់សាធារណៈនៅស្ថានន័យសង្កេតការណ៍ Saigon Skydeck នៃអគារ Bitexco - ទីក្រុងហូជីមិញ; បង្គន់សាធារណៈនៅសារមន្ទីរស្ត្រីភាគខាងត្បូង - ទីក្រុងហូជីមិញ; និងបង្គន់សាធារណៈនៅតំបន់ទេសចរណ៍ Ben Xua - ទីក្រុងហូជីមិញ។

ជាទីបំផុត នៅក្នុងវិញ្ញាសារ សេវាកម្មស្ប៉ាអាស៊ាន អង្គភាពទទួលពានរង្វាន់ ៥ រួមមាន៖ Cham Spa & Massage - ទីក្រុងដាណាំង; សាខា Sen Tai Thu ក្នុង Vincom Mega Mall Smart City - ទីក្រុងហាណូយ; Sol Spa (សណ្ឋាគាររមណីយដ្ឋាន Minera Resort) ខេត្ត Ba Ria - Vung Tau; Chi Spa (សណ្ឋាគាររមណីយដ្ឋាន Silk Path Grand Resort & Spa Sapa) - ខេត្ត Lao Cai; Thala Spa (សណ្ឋាគារ Best Western Premier Sonasea Phu Quoc) - ខេត្ត Kien Giang។

ATF ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុង "ទីក្រុងវប្បធម៌" Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី។ ដោយប្រធានបទ "អាស៊ាន៖ ដំណើរឆ្ពោះទៅគោលដៅដ៏អស្ចារ្យ" ATF ២០២៣ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតដែលត្រូវបានរៀបចំឡើងឆ្លាស់គ្នាក្នុងចំណោមសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ