វៀតណាមទទួលភ្ញៀវអន្តរជាតិជាង១,៤៣លាននាក់ក្នុងខែមករាឆ្នាំ២០១៨

(VOVWORLD) -ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងខែមករាឆ្នាំ២០១៨ គឺជាង១,៤៣លាននាក់ កើន ៤២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ 


ក្នុងនោះ ភ្ញៀវមកពីអឺរ៉ុប អាមេរិក បានកើនឡើងយ៉ាងខ្លាំងព្រោះអាណិកជនវិលត្រឡប់មកមាតុប្រទេសទទួលបុណ្យ តេតប្រពៃណីវៀត ណាមឆ្នាំច សំរឹទ្ធិស័ក ជាពិសេស ប្រទេសនានានៅអឺរ៉ុបកំពុងស្ថិត ក្នុងរដូវសម្រាករដូវរងារ តាមនោះតម្រូវការទេសចរណ៍កាន់តែខ្លាំងឡើង។

        អគ្គនាយកដ្ឋានទេសចរណ៍បានឲ្យដឹងថា ដើមខែមករាឆ្នាំ២០១៨នេះ ផ្នែក ទេសចរណ៍វៀតណាមបានអនុវត្តន៍សកម្មរាល់សកម្មភាពផ្សព្វផ្សាយ ពន្លឿនទេសចរ ណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ ឆ្ពោះទៅគោលដៅទទួលបានភ្ញៀវអន្តរជាតិចំនួនពី ១៥ដល់១៧លាននាក់ក្នុងឆ្នាំ២០១៨៕


ប្រតិកម្មទៅវិញ

ផ្សេងៗ