វៀតណាមទទួលរង្វាន់កត្តិយស UNESCO អំពីអភិរក្សបេតិកភ័ណ្ឌវប្បធម៍។

វៀតណាមទទួលរង្វាន់កត្តិយស UNESCO អំពីអភិរក្សបេតិកភ័ណ្ឌវប្បធម៍។ - ảnh 1
សណ្ឋាគារ Sofitel Legend Metropole ហាណូយ បានទទួលរង្វាន់កត្តិយសឆ្នាំ២០១៣ (VOV)



        Vovworld-សណ្ឋាគារ Sofitel Legend Metropole ហាណូយ បានទទួលរង្វាន់​
កត្តិយសឆ្នាំ២០១៣ អំពីអភិរក្សបេតិកភ័ណ្ឌវប្បធម៍សំរាប់រណ្ដៅជៀសគ្រាប់​បែកដំណាក់កាលប្រឆាំងចក្រពត្តិអាមេរិកដោយដំណាងអង្គការ UNESCO ដំបន់​អាស៊ី-ប៉ាស៊ីហ្វិកប្រគល់។ ក្រុមប្រឹក្សាប្រយោគរបស់ UNESCO បានវាយតំលៃ​ខ្ពស់​ការអភិរក្សនិងស្ដារណ្ដៅជៀសគ្រាប់បែក ក្រោយពេលដែលបានរកឃើញ​នាឆ្នាំ
២០១១ក្នុងសណ្ឋាគារ។​ រណ្ដៅនេះបានក្លាយទៅជាកន្លែងទស្សនាគួរឲ្យ​ទាក់​ទាញ
សំរាប់ភ្ញៀវទស្សនាក្នុងពេលស្នាក់នៅសណ្ឋាគារ រួមចំណែកធ្វើឲ្យមាននូវ​តំលៃ​វប្បធម៍ប្រវត្តិសាស្ត្ររបស់សណ្ឋាគារមានអាយុជាង១០០ឆ្នាំ។

        ក្រៅពីរណ្ដៅជៀសគ្រាប់បែករបស់សណ្ឋាគារ Sofitel Legend Metropole
ហាណូយ វៀតណាមនៅមានបណ្ដាផ្ទះបុរាណនៅភូមិ Duong Lam ទីក្រុង​ហាណូយ
ត្រូវបាន UNESCO ដំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកដម្កើងក្នុងឆ្នាំ២០១៣​ផងដែរ។

        វៀតណាមបានចូលរួមកម្មវិធីរង្វាន់ UNESCO តាំងពីឆ្នាំ២០០០មក។ ក្រៅពី​នោះនៅមានគំរោងការចំនួន៣ទៀតដែលត្រូវបានទទួលរង្វាន់បេតិកភ័ណ្ឌអាស៊ី-
ប៉ាស៊ីហ្វិករបស់ UNESCO រួមមាន គំរោងការអភិរក្សវិថីបុរាណ Hoi An (ឆ្នាំ២០០០) គំរោងការផ្ទះវៀតបុរាណប្រពៃណី(ឆ្នាំ២០០៤)និងអាគ៌ាសក្ការបូជា​ត្រកូល- Hoi An
(ឆ្នាំ២០០៩)។ រង្វាន់បេតិកភ័ណ្ឌអាស៊ី-ប៉ាស៊ីហ្វិករបស់ UNESCO បានទទួលស្គាល់
ការខំប្រឹងប្រែងរបស់បុគ្គលនិងអង្គការ ក្នុងការស្ដានិងអភិរក្ស​ដ៏​ជោគជ័យបណ្ដា
សំណង់មានតំលៃបេតិកភ័ណ្ឌក្នុងដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ