វៀតណាមទទួលរៀបចំការប្រឡង Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦

វៀតណាមទទួលរៀបចំការប្រឡង Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦ - ảnh 1
វៀតណាមទទួលរៀបចំការប្រឡង Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦ (vietnamplus.vn)

        Vovworld-ការប្រឡង់ Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦បានប្រារព្ធ​ឡើង​នាព្រឹកថ្ងៃទី២១កក្កដានៅទីក្រុងហាណូយ។ ចូលរួម Olympic គីមីវិទ្យា​អន្តរជាតិ
លើកទី៤៦នៅវៀតណាមមានគណៈប្រតិភូចំនួន៧៧របស់ប្រទេសនិងដំបន់ដែន
ដី។ ថ្លែងមតិនៅពិធីប្រារព្ធ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល​វៀតណាមលោក
Pham Vu Luan បានអះអាងថា វៀតណាមខំប្រឹងប្រែងអស់ពី​កំលាំងកាយចិត្តដើម្បី
ត្រៀមឲ្យការប្រឡងនេះទទួលបានជោគជ័យ។

        “នេះជាកត្តិយសដ៏ធំធេងរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម បង្ហាញនូវជំនឿ​ជាក់
របស់សហគមន៍គីមីវិទ្យានិងមិត្តភក្តិអន្តរជាតិចំពោះប្រទេសយើងខ្ញុំ។ ខ្ញុំជឿ​ជាក់​ថា បណ្ដាបេក្ខជនរបស់យើងនឹងមានលក្ខណៈល្អបំផុតនិងសមភាពដើម្បី​ប្រកួតប្រជែង
ក្នុងការប្រឡងកំពូល នាំមកនូវភាពភ្លឺស្វាងមកឲ្យស្រុកកំណើតខ្លួន រួមចំណែកក្នុង
ការអភិវឌ្ឍន៍ដោយឥតឈប់ឈររបស់ផ្នែកគីមីវិទ្យាលើ​ពិភពលោក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ