វៀតណាមធានាការគោរពយ៉ាងខ្លាំង​នូវគោលការណ៍នីតិរដ្ឋនៅថ្នាក់​ជាតិនិងអន្តរជាតិ

(VOVWORLD) - គណៈកម្មាធិការច្បាប់អន្តរជាតិ (គណៈកម្មាធិការ ៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ បានបើកសម័យប្រជុំពិភាក្សាកាលពីថ្ងៃទី ១៧ ខែតុលា នៅទីក្រុងញូវយ៉ក(អាមេរិក) ពីប្រធានបទជំរុញនីតិរដ្ឋនៅកម្រិតជាតិនិងអន្តរជាតិ។
ថ្លែងនៅសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការអនុវត្តនីតិរដ្ឋនៅគ្រប់កម្រិតគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសនីមួយៗ ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។ នេះគឺជាវិធីសាស្រ្តដើម្បីកសាងទំនុកទុកចិត្ត បង្កើនសាមគ្គីភាព ទប់ទល់ប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាសាកល្បងរួម។
វៀតណាមធានាការគោរពយ៉ាងខ្លាំង​នូវគោលការណ៍នីតិរដ្ឋនៅថ្នាក់​ជាតិនិងអន្តរជាតិ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ VOV

ពាក់ព័ន្ធនឹងជម្លោះនាពេលបច្ចុប្បន្ននៅក្នុងតំបន់ជាច្រើនលើពិភពលោក តំណាងវៀតណាមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពតាមកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌ បញ្ឈប់អំពើហឹង្សា ស្ដារសន្តិភាព ការពារសន្តិសុខ សុវត្ថិភាពរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងផ្តល់ជំនួយមនុស្សធម៌។

ចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងជំរុញនីតិរដ្ឋក្នុងតំបន់ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា វៀតណាមកំពុងរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាពស្ថិរភាពនិងវិបុលភាព។ ការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅសមុទ្រខាងកើត នៅតែបង្កការព្រួយបារម្ភដែលជះឥទ្ធិពលដល់សន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។ ដូច្នេះ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវគោរពតាមច្បាប់អន្តរជាតិ ក៏ដូចជាដំណើរការការទូតនិងច្បាប់។

ឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានឲ្យដឹងថា វៀតណាមកំពុងបន្តអនុវត្តន៍កំណែទម្រង់យុតិធម៌ ពង្រឹងប្រព័ន្ធច្បាប់ សំដៅកសាងរដ្ឋនីតិរដ្ឋ ទន្ទឹមនឹងនោះ បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ និងដៃគូផ្សេងៗទៀត ដើម្បីជំរុញនិងធានាឲ្យបានខ្លាំងក្លាថែមទៀតនូវគោលការណ៍នីតិរដ្ឋនៅកម្រិតជាតិ និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ