វៀតណាមធានាដំណើរការនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងបរិបទនៃ​ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានខិតខំប្រឹងប្រែង ដើម្បីធានាសកម្មភាពសហប្រតិបត្តិការរបស់អាស៊ាន ក្នុង បរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ 
វៀតណាមធានាដំណើរការនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងបរិបទនៃ​ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi ផ្តល់សម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម

នេះបើតាមការអះអាងរបស់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៣ ឆ្នាំ នៃថ្ងៃបង្កើត សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាន (៨ សីហា ១៩៦៧ -៨ សីហា ២០២០)។

លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសង្កត់ធ្ងន់ថា ដោយក្រឡេកមើលឡើវិញដំណើរការតាំងពីពេលបង្កើតអាស៊ានមកនោះ សមាគមន៍អាស៊ានបានអភិវឌ្ឍលើគ្រប់វិស័យតាំងពីសន្តិសុខ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដល់វប្បធម៌ - សង្គម ដោយមានការចូលរួមចំណែកដ៏សកម្មទៅក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់និងនៅលើពិភពលោក។

ទាក់ទងនឹងការចូលរួមវិភាគទានរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ ជាពិសេសក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ លោក Ibnu Hadi បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធិភាព។ ទន្ទឹមនឹងនេះលោកក៏បានទទួលស្គាល់គំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការជួយអាស៊ាន ឱ្យជៀសផុតពីជំងឺរាតត្បាតនេះ។

លោកឯកអគ្គរដ្ឋទូតក៏បានសង្ឈឹម ថាជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ ២០២៥ នោះ អាស៊ាននឹងបន្តពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសជាច្រើននៅលើពិភព លោក ហើយក្លាយជាមជ្ឈមណ្ឌលផលិតកម្មនៅក្នុងតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអប់រំរវាងបណ្ដាប្រទេសជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ