វៀតណាមធានាឱ្យប្រជាជនទទួលបានទឹកស្អាតជានិច្ច

(VOVWORLD) - កាលពីថ្ងៃទី ២២ មីនា សន្និសីទទឹករបស់អង្គការសហប្រជាជាតិ បានបើកនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានដឹកនាំ គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ។

សន្និសីទនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ដល់ទី២៤ ខែមីនា ដោយមាន ប្រធានបទសន្ទនាសំខាន់ចំនួន ៥៖ ទឹកសម្រាប់សុខភាព; ទឹកសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព; ទឹកសម្រាប់អាកាសធាតុ ការស្ដារឡើងវិញនិងបរិស្ថាន; ទឹក សម្រាប់កិច្ចសហប្រតិបត្តិការ; និងទសវត្សរ៍នៃសកម្មភាពទឹក។
ថ្លែងសុន្ទរកថាក្នុង សម័យបើក លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា វៀតណាមបាន និងកំពុងអនុវត្តន៍គោលជំហរ និងដំណោះស្រាយជាច្រើន ដើម្បីបង្កើនការគ្រប់គ្រង ការការពារប្រកបដោយប្រសិទ្ធភាព ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានទឹក ប្រកបដោយនិរន្តរភាព ធានាការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្រោម របៀបវារៈឆ្នាំ ២០៣០។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងសុក្រិត ពង្រឹងក្របខ័ណ្ឌ ស្ថាប័ន គោលនយោបាយ ធានាឱ្យប្រជាជនទទួលបានទឹកស្អាត និងអនាម័យ; សន្យា ពង្រីកអត្ថប្រយោជន៍ជាអតិបរមាដែលទឹកនាំមក ព្រមទាំងកាត់បន្ថយផលអាក្រក់ ទាក់ទងនឹងទឹក រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានបញ្ជាក់នូវការសន្យារបស់វៀតណាមក្នុងការបន្តសហប្រតិបត្តិការជាមួយប្រទេសនានាលើការផ្លាស់ប្តូរ ចែករំលែក ចំណេះដឹង បទពិសោធន៍ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធាន ទឹក; ចូលរួមក្នុងកម្មវិធីសកម្មភាព គំនិតផ្តួចផ្តើមសហប្រតិបត្តិការអំពីទឹក; បង្កើនកិច្ច សហប្រតិបត្តិការ និងចែករំលែកព័ត៌មាននិងទិន្នន័យឆ្លងដែន ជាពិសេសជាមួយ ប្រទេសដែលចែករំលែកប្រភពទឹក រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បី ពិភពលោកអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ