វៀតណាមធ្វើការវិនិយោគជាង ៣,៧ ពាន់លានដុល្លារនៅតំបន់ត្រីកោណអភិវឌ្ឍន៍ឡាវ និងកម្ពុជា

(VOVWORLD) - សន្និសីទលើកទី១៣ ស្តីពីពាណិជ្ជកម្ម ការវិនិយោគ និងជំរុញទេសចរណ៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀត ណាម (CLV) បានបើកនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ នៅខេត្ត Attapeu ភាគខាងត្បូងប្រទេសឡាវ។ 
វៀតណាមធ្វើការវិនិយោគជាង ៣,៧ ពាន់លានដុល្លារនៅតំបន់ត្រីកោណអភិវឌ្ឍន៍ឡាវ និងកម្ពុជា - ảnh 1តំណាងប្រទេសចំនួនបីបានធ្វើជាសហប្រធានសន្និសីទ (រូបថត៖ Pham Kien/TTXVN)

ចូលរួមក្នុងសន្និសីទនេះមានវត្តមានគណៈកម្មាធិការរដ្ឋាភិបាល នាយកដ្ឋាន សាខា និងធុរកិច្ចនៃខេត្តចំនួន ១៣ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមាន៖ Kon Tum, Gia Lai, Dak Lak, Dak Nong, Binh Phuoc (វៀតណាម), Sekong, Attapeu, Salavan, Champasak (ឡាវ) និងស្ទឹងត្រែង រតនគិរី, មណ្ឌលគិរី, ក្រចេះ (កម្ពុជា)។

សន្និសីទបានវាយតម្លៃលទ្ធផលនៃការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៃប្រទេសនីមួយៗ នៃតំបន់ និងខេត្តក្នុងតំបន់ CLV; ដោយហេតុនេះវាយតម្លៃលើស្ថានភាព ចង្អុលបង្ហាញពីដែនកំណត់ ការលំបាក ឱកាស និងស្នើដំណោះស្រាយជាក់ស្តែង និងស្អិតរមួតក្នុងវិស័យនីមួយៗនៃការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាពនៃប្រទេសនីមួយៗក្នុងតំបន់ CLV រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀត ណាម-ឡាវ-កម្ពុជា។

នៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសឡាវ និងកម្ពុជា វៀតណាមមានគម្រោងចំនួន ១១០ ដែលមានដើមទុនវិនិយោគចុះបញ្ជីជាង ៣.៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹងជាង ២៤% នៃចំនួនគម្រោងសរុប និងជាង ៤៤% នៃទុនចុះបញ្ជីដែលបានវិនិយោគ នៅបរទេសឡាវ និងកម្ពុជានិយាយរួម។ គម្រោងជាច្រើនបាននិងកំពុងដំណើរការប្រកបដោយស្ថិរភាព ដោយបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ