វៀតណាមធ្វើជាម្ចាស់ផ្ទះវេទិការអភិវឌ្ឍន៍អាស៊ីលើកទី៥

វៀតណាមធ្វើជាម្ចាស់ផ្ទះវេទិការអភិវឌ្ឍន៍អាស៊ីលើកទី៥ - ảnh 1
ទិដ្ឋភាពនៃវេទិការ (រូបថតៈ baodautu.vn)

(VOVworld)-ក្រោមប្រធានបទ “រាល់ការសាកល្បងនិងយុទ្ធសាស្រ្តឆ្ពោះទៅការ អភិវឌ្ឍន៍ដ៏ចីរភាពនៅតំបន់អាស៊ី” វេទិការអភិវឌ្ឍន៍ទ្វីបអាស៊ីលើកទី៥ (ADF-5)
ដោយ ក្រសួងផែនការនិងវិនិយោគវៀតណាម រួមផ្សំជាមួយធនាគាអភិវឌ្ឍន៍
អាស៊ី(ADB) ត្រូវបានរៀបចំឡើង នាថ្ងៃទី១៩កញ្ញានៅទីក្រុងហាណូយ។ វេទិការ
នេះ បានប្រមូលផ្តុំ ពិភាក្សាអំពីបណ្តាខ្លឹមសារសំខាន់ៗដូចជា សមត្ថភាពនិង
មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ លើកកំពស់ទិនផល ផ្លាស់ប្តូរថ្មី និងផ្លាស់ប្តូរ
ខឿនសេដ្ឋកិច្ច ចែករំលែកបទ ពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមកជាដើម។ ឆ្លងតាមរយៈវេទិការនេះវៀតណាមមានគោលបំណងយល់ច្បាស់ថែមទៀតអំពី
ក្របខ័ណ្ឌគតិយុត្តសម្រាប់ការ ធ្វើឯកជនភាវូបនីយកម្ម ការចូលរួមរបស់តំប
ន់ឯកជន និងការអនុវត្តន៍សេដ្ឋកិច្ច ទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ