វៀតណាមធ្វើជាម្ចាស់មហោស្រពកុមារអាស៊ាន២០១៦ជាលើកដំបូង

(VOVworld)-ក្នុងឱកាសរំលឹកទិវាកុមារអន្តរជាតិថ្ងៃទី១មិថុនា និងសំដៅរឹត បន្តឹងចំណងសាមគ្គីមិត្តភាពរវាងកុមារក្នុងបណ្តាប្រទេសអាស៊ាន មហោស្រព កុមារអាស៊ានបានប្រព្រឹត្តទៅក្នុងថ្ងៃទី២៨ឧសភាដល់ថ្ងៃទី២មិថុនា។​នេះជាលើក ដំបូងដែលមហោស្រពកុមារអាស៊ានបានរៀបចំឡើងដោយវៀតណាមកាន់តួនាទី ជាប្រទេសម្ចាស់កម្មវិធី។ ក្នុងឱកាសនេះដែរ កុមារមកពីថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី
ហ្វីលីពីន សឹង្ហបុរី ឡាវនិងប្រទេសវៀតណាមនឹងចូលរួមសកម្មភាពជាច្រើន ដូច
ជា​ចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ទស្សនាបឹង Hoan Kiem វត្ត
Ngoc Son ឬទៅទស្សនារបាំតុក្កតាទឹកជាដើម។ ចំណុចគួរឲ្យកត់សម្គាល់គឺ នៅ
Gala សិល្បៈកុមារអាស៊ាននាយប់ថ្ងៃទី១មិថុនា។ លើសពីនេះទៅទៀត Clip Video មួយដោយមានការចូលរួមរបស់កុមារ៧ប្រទេសនេះ នឹងជួយផ្ញើរសារ​ ច្បាស់
លាស់អំពីដំបូលអាស៊ានរួម ៖ ទស្សនវិស័យមួយ អត្តសញ្ញាណវប្បធម៌​មួយ និង
សហគមន៍មួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ