វៀតណាមធ្វើជាអធិបតីនៃសម័យពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីគ្រាប់បែកមីន

(VOVWORLD) - សម័យប្រជុំនេះត្រូវបានរៀបចំតាមទម្រង់អនឡាញផងនិងដោយផ្ទាល់ផងដែលផ្សាយចេញពីទីក្រុងហាណូយ។

វៀតណាមធ្វើជាអធិបតីនៃសម័យពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីគ្រាប់បែកមីន - ảnh 1រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ hanoimoi.com.vn)

នាថ្ងៃទី ៨ មេសា ក្រោមអធិបតីភាពលោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិក្នុងខែមេសាឆ្នាំ ២០២១ វៀតណាមបានរៀបចំសម័យប្រជុំពិភាក្សាបើកចំហរថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខ ក្រោមប្រ ធានបទ “ជំនះផលវិបាកនៃគ្រាប់បែកមីននិងរក្សាសន្តិភាពប្រកបដោយចីរភាព៖ ពង្រឹងភាពស្អិតរមួតសម្រាប់សកម្មភាពដែលមានប្រសិទ្ធិភាពជាងមុន”។ សម័យប្រជុំនេះត្រូវបានរៀបចំតាមទម្រង់អនឡាញផងនិងដោយផ្ទាល់ផងដែលផ្សាយចេញពីទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានចែករំលែកមេរៀនជោគជ័យរបស់វៀតណាម ដូចជាការយកចិត្តទុកដាក់ ការដឹកនាំយ៉ាងដិតដល់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈជាពិសេសស្ត្រីផង។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា រាល់កម្មវិធីនិងគោលនយោបាយគួរតែដាក់ប្រជាជនជាមជ្ឈភាព។ ហើយកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិគួរតែត្រូវបានពង្រឹង ជាពិសេសតាមរយៈការស្តារ ការជំនះលើផលវិបាកបណ្តាលពីគ្រាប់មីនដើម្បីផ្សះផ្សារបួសនៃសង្គ្រាម។

ក្នុងឱកាសនេះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើសេចក្តីប្រកាសរបស់ប្រធានលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយវៀតណាមស្នើឡើង ដែលផ្តោតជាពិសេសលើបញ្ហាជំនះផលវិបាកបណ្តាលពីគ្រាប់មីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ