វៀតណាមធ្វើជាអធិបតីសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយពិភាក្សាអំពីស្ថានភាពនៅយេម៉ែន

(VOVWORLD) -  នាថ្ងៃទី ១៦ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំ ដោយផ្តោតការពិភាក្សាលើស្ថានភាពនៅយេម៉ែន ក្រោមអធិបតីភាពរបស់វៀតណាម-ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមករា ឆ្នាំ ២០២០។
វៀតណាមធ្វើជាអធិបតីសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយពិភាក្សាអំពីស្ថានភាពនៅយេម៉ែន - ảnh 1 វៀតណាមជាអធិបតីនៃសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីស្ថានភាពនៅយេម៉ែន

អញ្ជើញថ្លែងមតិនៅឯសម័យពិភាក្សានេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានអោយដឹងថា វៀត ណាមចូលរួមចែករំលែកនូវការព្រួយបារម្ភ ជាមួយប្រទេសនានា អំពីស្ថានភាពមនុស្សធម៌នៅយេម៉ែន អំពីរាល់ការវាយប្រហារបណ្តាលអោយមនុស្សស្លាប់និងរងរបួស បំផ្លាញមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល  ព្រមទាំងអំពាវនាវអោយភាគីពាក់ព័ន្ធអត់ធ្មត់ ក៏ដូចជា បង្កលក្ខណៈងាយស្រួលសម្រាប់មនុស្សធម៌របស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកសរសើរ នូវការវិវឌ្ឍន៍នាពេលថ្មីៗនេះ ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់បេសកជនពិសេស របស់អគ្គលេខាធិការនិងក្រុមបេសកកម្មអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រតិបត្តិលើកិច្ចព្រមព្រៀង  Hodeidah (UNMHA) សំដៅជួយបន្ធូស្រាលភាពតាន តឹងនិងជំរុញការប្រតិ បត្តិកិច្ចព្រមព្រៀង Stockholm។ ម្យ៉ាងវិញទៀត អំពាវនាវអោយភាគីពាក់ព័ន្ធនានា កសាងជំនឿទុកចិត្ត ប្រតិបត្តិយ៉ាងពេញលេញរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេ ខា បង្កើតបរិយាកាសងាយស្រួលសម្រាប់កិច្ចសន្ទនា  ដើម្បីឈានដល់ដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយ យូរអង្វែង សមស្របជាមួយ នឹងច្បាប់អន្តរជាតិក៏ដូចជា សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាអង្គការ  សហប្រជាជាតិ។ គោលដៅចុងក្រោយ គឺនាំមកនូវឯកភាពជូនប្រទេសយេម៉ែន ឆ្លើយតបទៅនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជននៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ