វៀតណាមនិងUAE បង្កើនទំនាក់ទំនង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
(VOVWORLD) - នៅថ្ងៃទី ២៧ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញនិងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអារ៉ាប់រួម (UAE)។
លោកឯកអគ្គរដ្ឋទូត Nguyen Thanh Diep និងអនុប្រធានាធិបតី UAE Sheikh Mansour bin Zayed Al Nahyan (រូបថត៖ ស្ថានទូតវៀតណាមប្រចាំ UAE) |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមប្រចាំនៅអេហ្ស៊ីប ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅ UAE លោក Nguyen Thanh Diep បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ជាពិសេសក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ; បង្កើតកម្លាំងចលករនិងពង្រីកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង UAE ជាពិសេសក្នុងការទាក់ទាញការវិនិយោគ UAE មកវៀតណាម និងបង្កើតចំណុចលោតផ្លោះសម្រាប់ទំនិញ និងសេវាកម្មរបស់វៀតណាមក្នុងការចូលទៅកាន់ទីផ្សារឈូងសមុទ្រ៖
“ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងផ្តោតលើសកម្មភាព និងខ្លឹម សារការងារ រួមមានៈ ផែនការលើកកំពស់ទំនាក់ទំនង; បង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិ និងតំបន់ និងអង្គការនានា។ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយវៀតណាម - UAE (CEPA) រវាងវៀតណាម និង UAE អង្គការវេទិកាធុរកិច្ច; បង្កើតចំណុចលោតផ្លោះក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ជំរុញការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី"។
ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) បើកចេញយកថាទស្សន៍ថ្មី ដែលជាដំណាក់កាលថ្មីមួយនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររួមក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូត Nguyen Thanh Diep បានសង្កត់ធ្ងន់ថា៖ “កិច្ចព្រមព្រៀង CEPA នឹងជាមូលដ្ឋានច្បាប់ បង្កើតមូលដ្ឋានគ្រឹះថ្មីមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នារវាងប្រទេសទាំងពីរ តាមរយៈការកាត់បន្ថយ ឬលុបបំបាត់ពន្ធលើទំនិញ និងសេវាកម្មជាច្រើនប្រភេទ។ បង្កើតឱកាសដើម្បីបង្កើនលទ្ធភាពទទួលបានទីផ្សារ ជំរុញលំហូរមូលធន FDI និងបង្កើតឱកាសថ្មីៗក្នុងវិស័យសំខាន់ៗមួយចំនួនសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ”។
ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ប្រទេសទាំងពីរត្រូវបន្តជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង បង្កើនទំនុកចិត្តផ្នែកនយោបាយ បង្កើតមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕