វៀតណាមនិងកូតឌីវ័របង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ

(VOVWORLD) - លោក Vo Van Thuong បានស្នើអោយភាគី ទាំងពីរជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនានាហើយ បង្កើតគណៈកម្មការចម្រុះ សំដៅបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិ យោគ។ 
វៀតណាមនិងកូតឌីវ័របង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ - ảnh 1ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីប្រទេសកូតឌីវ័រលោក Amadou Gon Coulibaly (រូបថត៖ TTXVN)

  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសកូតឌីវ័រចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមិថុនា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយ លោក Vo Van Thuong ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈឹម បាន អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក Amadou Gon Coulibaly ប្រធានរដ្ឋសភាលោក Amadou Soumahoro និងមន្ត្រីមួយចំនួនរូប ទៀតនៃប្រទេសនេះ។

        ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីលោក Amadou Gon Coulibaly ប្រធាន គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាមលោក Vo Van Thuong បាន ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះកូតឌីវ័រដែលបានគាំទ្រវៀតណាមក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូតឌីវ័រដែល បានបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមរស់នៅប្រកប ដោយស្ថិរភាពនៅកូតឌីវ័រ ផងដែរ។ លោក Vo Van Thuong បានស្នើអោយភាគី ទាំងពីរជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនានាហើយ បង្កើតគណៈកម្មការចម្រុះ សំដៅបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិ យោគ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរនឹងបន្តសហការនិងគាំទ្រគ្នាទៅវិញទៅ មកនៅវេទិកាអន្តរជាតិនិងតំបន់នានាទៀតផង។

        នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាកូតឌីវ័រលោក Amadou Soumahoro លោក Vo Van Thuong បានបញ្ជូនប្រសាសន៍របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ដែលអញ្ជើញប្រធានរដ្ឋសភាកូតឌីវ័រមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេលដ៏ខ្លីខាងមុខ។ រួមជាមួយគ្នានោះ លោក Vo Van Thuong បានស្នើអោយស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរជំរុញសកម្ម ភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍ ជួយសម្រួលដល់ក្របខ័ណ្ឌគតិយុត្ត ដើម្បីពន្លឿនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំង បន្តសហការយ៉ាងស្អិតរមួតនៅវេទិកាសភាពហុភាគីនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ