វៀតណាមនិងកម្ពុជា រឹតបន្តឹងចំណងមិត្តភាពដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការពារព្រំដែន

(VOVWORLD) - កម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំដែនវៀតណាម - កម្ពុជា ឆ្នាំ ២០១៩ ថ្នាក់បញ្ជាការដ្ឋាន នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៧ និង ២៨ ខែសីហា នៅខេត្ត An Giang នៃប្រទេស វៀតណាម ដោយមានសកម្មភាពដ៏សម្បូរបែបជាច្រើន។ 
វៀតណាមនិងកម្ពុជា រឹតបន្តឹងចំណងមិត្តភាពដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការពារព្រំដែន  - ảnh 1 ឧត្តមសេនីយ៍ត្រី លោក Phung Quoc Tuan ថ្លែងក្នុងពិធី

កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយគោលបំណង បង្កើនប្រសិទ្ធភាពនៃកិច្ចការ ពារព្រំដែននិងរឹតបន្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងតំបន់នានាជាប់ព្រំដែនវៀតណាម - កម្ពុជា។

ក្នុងពិធីប្រកាសព័ត៌មាន ស្តីពីកម្មវិធីជួបប្រាស្រ័យពោលខាងលើ ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៩ ខែសីហា នៅទីក្រុងហូជីមិញ នោះ ឧត្តមសេនីយ៍ត្រី លោក Phung Quoc Tuan  ស្នងការនយោបាយរងនៃកងការពារព្រំ ដែនបានមានប្រសាសន៍ថា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នឹងទទួលរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំដែនវៀតណាម - កម្ពុជា ឆ្នាំ ២០១៩ លើកនេះ។

វៀតណាមនិងកម្ពុជា រឹតបន្តឹងចំណងមិត្តភាពដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការពារព្រំដែន  - ảnh 2ទិដ្ឋភាពនៃពិធីប្រកាសព័ត៌មាន (រូបថតៈ TTXVN) 

កម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំដែនវៀតណាម - កម្ពុជាឆ្នាំ ២០១៩ រួមមានសកម្មភាព គោរពទង់ជាតិនៅមុខបង្គោលព្រំដែននិងរៀបចំការយាមល្បាតទ្វេភាគីនៅចំណុចបង្គោលលេខ ២៧៥ នៃច្រកព្រំដែនអន្តរជាតិ Tinh Bien; ដាំដើមឈើមិត្តភាពនៅប៉ុស្តិ៍ការពារច្រកព្រំដែនអន្តរជាតិ Tinh Bien និងពិធីសម្ពោធអគារវប្បធម៌មិត្តភាពព្រំដែនវៀតណាម - កម្ពុជានៅទីរួមស្រុក Tinh Bien ផងដែរ។ ចំណុចលេចធ្លោមួយនៃកម្មវិធីជួបប្រាស្រ័យនេះ គឺសិក្ខាសាលាមិត្តភាពនិងការផ្លាស់ប្តូរវប្បធម៌ សម្តែងសិល្បៈ រវាងវៀតណាមនិងកម្ពុជាក្រោមប្រធានបទ “រួមទឹកទន្លេមេគង្គ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ