វៀតណាមនិងកម្ពុជាគ្រោងអនុវត្តន៍គំរោងការណ៍ “ផ្សារគំរូព្រំដែនកម្ពុជា”

វៀតណាមនិងកម្ពុជាគ្រោងអនុវត្តន៍គំរោងការណ៍ “ផ្សារគំរូព្រំដែនកម្ពុជា” - ảnh 1
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៅក្រសួងពាណិជ្ជកម្មកម្ពុជា (រូបថត៖VOV)

(VOVworld) - នាថ្ងៃទី២៧ កក្កដា នៅទីស្នាក់ការក្រសួងពាណិជ្ជកម្មកម្ពុជាបាន
ប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សៈរណយោគយល់ស្ដីអំពីការអនុវត្តន៍គំរោង
ការណ៍ “ផ្សារគំរូព្រំដែនកម្ពុជា”។នេះជាគំរោងការណ៍ដែលត្រូវបានអនុវត្តន៍តាម
កិច្ចព្រមព្រៀងនៃសម័យប្រជុំលើកទី១៣របស់គណៈកម្មាធិការចម្រុះអំពីកិច្ចសហ
ប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេសរវាងរដ្ឋាភិបាលវៀតណាម
និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ កុម្ភៈ
ឆ្នាំ២០១៤។គោលដៅនៃគំរោងការណ៍នេះគឺបង្កលក្ខណៈងាយស្រួលសំរាប់ខេត្ត
ព្រំដែនចំនួន២គឺខេត្ត Tay Ninh និងខេត្តត្បូងឃ្មុំ បើកទូលាយការជួបប្រាស្រ័យ
ជួញដូរ កសាងប្រព័ន្ធចែកចាយ នាំចេញនាំចូល រួមចំណែកលើកកំពស់ជីវភាព
រស់នៅសំរាប់ប្រជាពលរដ្ឋនៅតំបន់មានខ្សែព្រំដែនរួមរវាងខេត្តទាំងពីរ។
“ផ្សារគំរូព្រំដែនកម្ពុជា” ដំបូងនេះត្រូវបានកសាងឡើងនៅលើផ្ទៃដីជិត២ហ្មឺន
ម៉ែត្រ ក្រឡានៅមណ្ឌលសេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ នៅឃុំដារ ស្រុកមេមត់​ ខេត្ត
ត្បូង ឃ្មុំ។គំរោងការណ៍នេះមានទុនវិនិយោគសរុបប្រមាណ៤៤ពាន់លានដុង
(ស្មើរនឹង ២លានដុល្លាអាមេរិក) ជាទឹកប្រាក់ឧបត្ថម្ភឥតសំណងរបស់រដ្ឋាភិបាល
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ