វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ

(VOVWORLD) - កាលពីថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាមបានទទួលជួបនិងធ្វើការជាមួយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទីមួយរបស់កម្ពុជា។
វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ - ảnh 1ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VOV)
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានសម្ដែងនូវបំណងថា ក្នុងតួនាទីថ្មីជា ឧបនាយករដ្ឋមន្ត្រីទី១ លោក នេត សាវឿន នឹងបន្តយកចិត្តទុកដាក់ ដឹកនាំការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ផែនការ សហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំង បន្តរក្សា និងពង្រីកទំនាក់ទំនងជិតស្និទ្ធលើវិស័យការពារជាតិ-សន្តិសុខ ការបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទី១ នៃកម្ពុជា បានសង្កត់ធ្ងន់ថា នឹងបន្ត ពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺវិស័យ សន្តិសុខ និងការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ