វៀតណាមនិងកម្ពុជាទទួលកិច្ចព្រមព្រៀងសំខាន់អំពីការកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែន

(VOVWORLD) - ចាប់ពីថ្ងៃទី ២៩ ដល់ទី ៣១ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួប ជាន់ខ្ពស់ប្រធានគណៈកម្មធិការចម្រុះស្តីអំពីការកំណត់ខ័ណ្ឌសីមានិងការបោះ បង្គោលព្រំដែនលើដីគោកវៀតណាម-កម្ពុជា។ 
វៀតណាមនិងកម្ពុជាទទួលកិច្ចព្រមព្រៀងសំខាន់អំពីការកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែន - ảnh 1 វៀតណាមនិងកម្ពុជាទទួលកិច្ចព្រមព្រៀងសំខាន់អំពីការកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែន

ចាប់ពីថ្ងៃទី ២៩ ដល់ទី ៣១ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួប ជាន់ខ្ពស់ប្រធានគណៈកម្មធិការចម្រុះស្តីអំពីការកំណត់ខ័ណ្ឌសីមានិងការបោះ បង្គោលព្រំដែនលើដីគោកវៀតណាម-កម្ពុជា។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយអនុរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិចំណុះក្រសួងការ បរទេសវៀតណាម លោក Le Hoai Trung និងភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឺមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា។ នៅកិច្ចប្រជុំ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែងខ្ពស់បំផុត សម្រេចខាងគត្តិយុត្តិ ៨៨% លទ្ធផលនៃការកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែនដែលទទួលបាននាឆ្នាំ ២០១៨ តាមស្មារតីបណ្ជាណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ដោយឈរលើស្មារតីនោះ ភាគីទាំងពីរនឹងពិនិត្យមើលស្ថានភាពអនុវត្តការងារកំណត់ខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែននាពេលកន្លងទៅព្រមទាំងកំណត់ទិសដៅផែនការនិងវិធីសហការអនុវត្តការងារនេះនាពេលខាង មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ