វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យសារព័ត៌មានទូរគមនាគមន៍
(VOVWORLD) - នាថ្ងៃទី១៤ ខែមីនា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញទទួលជួបគណៈប្រតិភូនៃក្រសួងព័ត៌មាននិង ទូរគមនាគមន៍វៀតណាម ដឹកនាំដោយរដ្ឋមន្រ្តីលោក Nguyen Manh Hung ដែល កំពុងទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែ មីនា។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងព័ត៌មាននិង ទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីលោក Nguyen Manh Hung បានផ្ញើរក្ដីសួរសុខ ទុក្ខរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជូនចំពោះសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក Nguyen Manh Hung បានគោរពរាយការណ៍ ជូនសម្ដេចនាយករដ្ឋមន្រ្តីអំពីខ្លឹមសារនិងលទ្ធផលនៃជំនួបចរចាជាមួយរដ្ឋមន្រ្តី ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍កម្ពុជាលោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីក្រសួង ព័ត៌មានកម្ពុជាលោក ខៀវ កញ្ញារីទ្ធ។ រដ្ឋមន្រ្តីលោក Nguyen Manh Hung ក៏ថ្លែង អំណរគុណជាទីគោរពជូនចំពោះសម្ដេចនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់កម្មវិធី សកម្មភាពសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម ក៏ដូចជាលើវិស័យព័ត៌មាន ទូរគមនាគមន៍និយាយដោយឡែកផងដែរ។
ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបតិ្តការរវាងក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរកម្ពុជានិងវៀត ណាម លើវិស័យប្រៃសនីយ៍ទូរគមនា គមន៍ និងបច្ចេកវិទ្យាព័ត៌មាន ក្នុងប៉ុន្មានឆ្នាំ កន្លងមក ព្រមទាំងចាត់ទុកថា រាល់កិច្ចសហប្រតិ បតិ្តការទាំងនោះបានរួមចំណែក ជួយប្រទេសកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។
មុននោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung បានជួបចរចាជាមួយរដ្ឋមន្រ្តីប្រៃសនីយ៍និងទូរគមនាគមន៍ កម្ពុជាលោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីព័ត៌មានលោក ខៀវ កញ្ញារីទ្ធ។ នៅជំនួប ចរចាទាំងពីរនេះ រដ្ឋមន្រ្តីលោក Nguyen Manh Hung បានចែករំលែកពីទិសដៅ អភិវឌ្ឍនៃវិស័យប្រៃនសីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានរបស់វៀត ណាម ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ពេលដែលឈានចូលបដិវត្តន៍ឧស្សាហកម្ម ៤.០។ រដ្ឋមន្រ្តីលោក Nguyen Manh Hung ក៏បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នានិងផែនការសហប្រតិបតិ្តការឆ្នាំ២០១៩ជាមួយរដ្ឋមន្រ្តីប្រៃសនីយ៍ និងទូរគមនាគមន៍ និងរដ្ឋមន្រ្តីព័ត៌មានកម្ពុជា ផងដែរ៕