វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកអំពីការងារបក្ស

(VOVWORLD) - នៅជំនួបនេះ លោក ឯក សំអុល បានជម្រាបអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅ។ លោកបានជម្រាបថា គណៈ បក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែនក្នុងអំឡុងពេលជាង២០ឆ្នាំកន្លងមកនេះ បាននាំប្រទេសកម្ពុជាមានការរីក ចម្រើនប្រកបដោយវិបុលភាពនិងស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកអំពីការងារបក្ស - ảnh 1ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV) 

នាថ្ងៃទី២១ ខែកញ្ញា នៅរាជធានីភ្នំពេញ គណៈប្រតិភូនៃគណៈបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយលោក ឯក សំអុល ប្រធានគណៈកម្មាធិការត្រួត ពិនិត្យនៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា បានជួបធ្វើការជា មួយគណៈប្រតិភូនៃគណៈកម្មាធិការបក្សប្លុកបណ្ដាស្ថាប័នមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមដឹកនាំដោយលោក Pham Quang Thao លេខារងអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្ស។

        នៅជំនួបនេះ លោក ឯក សំអុល បានជម្រាបអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅ។ លោកបានជម្រាបថា គណៈ បក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែនក្នុងអំឡុងពេលជាង២០ឆ្នាំកន្លងមកនេះ បាននាំប្រទេស កម្ពុជាមានការរីក ចម្រើនប្រកបដោយវិបុលភាពនិងស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

        ជាការឆ្លើយតប លោក Pham Quang Thao បានវាយតម្លៃខ្ពស់ចំពោះទំនាក់ ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង កម្ពុជានាពេលកន្លងទៅ។ លោកបានសម្ដែងនូវគោលបំណងថា បក្សកម្មុយនិស្ត វៀតណាមនិងគណៈបក្សប្រជាជនកម្ពុជាបន្តរឹតបន្តឹងទំនាក់ទំនង ចែករំលែកបទ ពិសោធន៍ក្នុងការដឹកនាំ ដើម្បីនាំប្រជាជាតិទាំងពីររួមគ្នាអភិវឌ្ឍប្រកបដោយភាព ខ្លាំងមាំមួននិងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ