វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលគ្នានៅបណ្ដាវេទិកាពហុភាគី

(VOVWORLD) - វៀតណាមបានត្រៀមខ្លួនជាស្រេចសម្របសម្រួលនិងជួយឧបត្ថម្ភកម្ពុជារៀបចំកិច្ចប្រជុំកំពូល ASEM-13 (ខែវិច្ឆិកា ២០២១) និងទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ ។
 
 
វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលគ្នានៅបណ្ដាវេទិកាពហុភាគី - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son មានជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកប្រាក់សុខុន (រូបថត៖ Mofa)

នាព្រឹកថ្ងៃទី ៧ មិថុនា នៅទី ក្រុង Chongqing ប្រទេសចិន រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son មានជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកប្រាក់សុខុន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិននិងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងលើកទី ៦ ។

រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេចសម្របសម្រួលនិងជួយឧបត្ថម្ភកម្ពុជារៀបចំកិច្ចប្រជុំកំពូល ASEM-13 (ខែវិច្ឆិកា ២០២១) និងទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់សុខុន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់និស្សិត សហគ្រាសវៀតណាម និងពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា សិក្សារៀនសូត្រ ធ្វើការ និងរស់នៅប្រកបដោយស្ថិរភាព។ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំសកម្មភាពជាក់ស្តែង ប្រកបដោយមានអត្ថន័យដើម្បីអបអរសាទរខួបលើកទី ៥៥ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នានោះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាពង្រឹងការសម្របសម្រួលគ្នានៅបណ្ដាវេទិកាពហុភាគី ហើយរួមជាមួយបណ្ដាប្រទេសជាសមាជិកដទៃទៀត ផ្សាភ្ជាប់សាមគ្គីភាព និងពង្រឹងមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ