វៀតណាមនិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងផ្សព្វផ្សាយ

(VOVWORLD) - ភាគីទាំងពីរបានឯកភាពពង្រីកសកម្មភាពសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការផ្លាស់ប្តូរឌីជីថល សុវត្ថិភាពព័ត៌មាននិងសន្តិសុខ ព្រមទាំងរៀបចំកម្មវិធីតភ្ជាប់អាជីវកម្មបច្ចេកវិទ្យាឌីជីថលនៃប្រទេសទាំងពីរ។

នាថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងសេអ៊ូល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Manh Hung បានអញ្ជើញជួបពិភាក្សាការងារនិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា-ព័ត៌មាននិងផ្សព្វផ្សាយកូរ៉េខាងត្បូងនិងគណៈកម្មការផ្សព្វផ្សាយកូរ៉េខាងត្បូងផងដែរ។

ភាគីទាំងពីរបានឯកភាពពង្រីកសកម្មភាពសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការផ្លាស់ប្តូរឌីជីថល សុវត្ថិភាពព័ត៌មាននិងសន្តិសុខ ព្រមទាំងរៀបចំកម្មវិធីតភ្ជាប់អាជីវកម្មបច្ចេកវិទ្យាឌីជីថលនៃប្រទេសទាំងពីរ។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងព័ត៌មាននិងផ្សព្វផ្សាយ និងគណៈកម្មការផ្សព្វផ្សាយកូរ៉េខាងត្បូង (KCC) គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរព័ត៌មានស្តីពីគោលនយោបាយ បទប្បញ្ញត្តិ និងវិធានការគ្រប់គ្រងព័ត៌មានអេឡិចត្រូនិក បណ្តាញទំនាក់ទំនងសង្គម ដើម្បីធានាបាននូវបរិយាកាសតម្លាភាព។ ភាគីទាំងពីរក៏នឹងពង្រឹងការគាំទ្រដល់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការផលិតខ្លឹមសារកម្មវិធី ការផ្លាស់ប្តូរវិជ្ជាជីវៈ និងការអនុវត្តសកម្មភាពបណ្តុះបណ្តាលនិងលើកកម្ពស់សមត្ថភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ