វៀតណាមនិងកូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ចកម្មសីរីនាចុងឆ្នាំ២០១៤

វៀតណាមនិងកូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ចកម្មសីរីនាចុងឆ្នាំ២០១៤ - ảnh 1
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច មជ្ឈឹមវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ)និង
រដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាង ត្បួងលោក Yoon Sang Jik​
(រូបថត៖Vietnam+)

(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង នាថ្ងៃទី១២ សីហា នៅរដ្ឋធានីសេអ៊ូល ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Vuong
Dinh Hue បានមានជំនួបធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម ឧស្សាហកម្ម និង
ថាមពលកូរ៉េខាងត្បួងលោក Yoon Sang Jik។នៅទីនេះ លោក Yoon Sang Jik បានឲ្យ
ដឹងថា វៀតណាមជាទីផ្សារ១គួរឲ្យទាក់ទាញចំពោះបណ្ដាវិនិយោគិនកូរ៉េខាងត្បូង
ហើយចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជកម្មសេរីរវាងប្រទេស
ទាំង២ នឹងបង្កើតរលកដ៏ខ្លាំងក្លារបស់បណ្ដាអង្គភាពអាជីវកម្មនៃប្រទេសនេះវិនិយោគ
ចូលក្នុងវៀតណាម។លោក Yoon Sang Jik បានគាំទ្រមតិរបស់លោក Vuong Dinh Hue គឺស្នើរឲ្យរដ្ឋាភិបាលតូរ៉េខាងត្បូងពិចារណាជួយឧបត្ថម្ភវៀតណាមបង្កើតបន្ថែម
ចម្បារច្ចេកវិទ្យាឧស្សាហកម្ម១នៅភាគខាងជើងវៀតណាម ជំរុញការវិនិយោគរបស់
បណ្ដាអង្គភាពអាជីវកម្មតម្បាញកាត់ដេ​ជ្រលក់ព៌ណចូលក្នុងវៀតណាម។ភាគីទាំង២
ក៏បានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការក្នុងផ្នែកឧស្សាហកម្មឧបត្ថម្ភនានា និង
បើកទូលាយកម្មវិធីបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសំរាប់វៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ