វៀតណាមនិងកូរ៉េខាងត្បូងសហប្រតិបតិ្តការផ្ទេរប្រគល់បច្ចេកវិទ្យាក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

វៀតណាមនិងកូរ៉េខាងត្បូងសហប្រតិបតិ្តការផ្ទេរប្រគល់បច្ចេកវិទ្យាក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ - ảnh 1

(VOVworld) - នាថ្ងៃទី៩ មិថុនា នៅទីក្រុងហូជីមិញ នាយកដ្ឋានប្រើប្រាស់និងអភិ វឌ្ឍន៍បច្ចេកវិទ្យានៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានសហការជា
មួយស្ថាប័នអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍កូរ៉េខាងត្បូង រៀបចំសិក្ខាសាលា
ក្រោមប្រធានបទ “បច្ចេកវិទ្យាថ្មីអនុវត្តក្នុងវិស័យសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ចរា
ចរណ៍” សំដៅបង្កើនកិច្ចសហប្រតិបតិ្តការ ការផ្ទេរប្រគល់បច្ចេកវិទ្យារវាងវៀត
ណាមនិងកូរ៉េខាងត្បូងក្នុងវិស័យនេះ។បណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំង២
បានផ្លាស់ប្ដូរអំពីតម្រូវការបច្ចេកវិទ្យារបស់ភាគីអង្គភាពអាជីវកម្មវៀតណាម រាល់
ឧត្តមភាពនិងការកំណត់ទិសដៅរបស់វៀតណាមក្នុងវិស័យសាងសង់ ហេដ្ឋារចនា
សម្ព័ន្ធនិងចរាចរណ៍។ទន្ទឹមនឹងនោះ តំណាងភាគីកូរ៉េខាងត្បូងក៏បានឧទ្ទេសនាម
អំពីបច្ចេកវិទ្យាថ្មី ជឿនលឿន​ក្នុងវិស័យទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ