វៀតណាមនឹងកៀរគរធនធានដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រាអធិរាជមាសនៃរាជវង្ស Nguyen

(VOVWORLD) - នាយកដ្ឋានបេតិកភណ្ឌវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានអះអាងនូវការប្តេជ្ញាចិត្តក្នុងការធ្វើមាតុភូមិនិវត្តន៍ត្រាអធិរាជមាស ត្រឡប់មកប្រទេសវៀតណាមវិញ មិនត្រឹមតែដើម្បីបំពេញបន្ថែម សម្រាំងវត្ថុបុរាណ រតន វត្ថុ និងបេតិកភណ្ឌវប្បធម៌ដែលត្រូវបាត់បង់ចេញក្រៅប្រទេសប៉ុណ្ណោះទេ ថែម ទាំងដើម្បីបញ្ជាក់ពីឋានៈនិងឥទ្ធិពលរបស់ប្រជាជាតិទៀតផង៕

វៀតណាមនឹងកៀរគរធនធានដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រាអធិរាជមាសនៃរាជវង្ស Nguyen - ảnh 1ត្រាអធិរាជដែលត្រូវបានយកមកដាក់ដេញថ្លៃ។ (រូបថត៖ Milion)
នាថ្ងៃទី៣ ខែវិច្ឆិកា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស នៅទីក្រុងហាណូយ ព័ត៌មានអំពីត្រាអធិរាជនៃរាជវង្ស Nguyen ត្រូវបានក្រុមហ៊ុន Milion (បារាំង) យកទៅដាក់ដេញថ្លៃនោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ននៅក្នុង និងក្រៅប្រទេស ការដេញថ្លៃត្រូវបានលើកពេលដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២៖
“ប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយអនុវត្តន៍ការណែនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំប្រទេសបារាំង ក្រុមបេសកកម្មវៀត ណាមអមអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាជាមួយក្រសួងការបរទេស ក្រសួងវប្បធម៌បារាំង ស្ថានទូតបារាំងប្រចាំនៅវៀតណាម ថ្នាក់ដឹកនាំអង្គការ UNESCO និងក្រុមហ៊ុនរៀបចំការដេញថ្លៃ ដើម្បីផ្អាកការដេញថ្លៃ។ នាពេលខាងមុខ ក្រសួងការបរទេសនឹងដឹកនាំស្ថានទូតវៀតណាមប្រចាំនៅបារាំង ស្ថានបេសកកម្ម វៀតណាមអមអង្គការ UNESCO សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីស្វែងយល់ពីលទ្ធភាព និងអនុវត្តន៍វិធានការចាំបាច់ដើម្បីអាច នាំយកវត្ថុបុរាណនោះត្រឡប់មកប្រទេសវិញ”។
គួរឲ្យបញ្ជាក់ផងដែរថា នាយកដ្ឋានបេតិកភណ្ឌវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានអះអាងនូវការប្តេជ្ញាចិត្តក្នុងការធ្វើមាតុភូមិនិវត្តន៍ត្រាអធិរាជមាស ត្រឡប់មកប្រទេសវៀតណាមវិញ មិនត្រឹមតែដើម្បីបំពេញបន្ថែម សម្រាំងវត្ថុបុរាណ រតន វត្ថុ និងបេតិកភណ្ឌវប្បធម៌ដែលត្រូវបាត់បង់ចេញក្រៅប្រទេសប៉ុណ្ណោះទេ ថែម ទាំងដើម្បីបញ្ជាក់ពីឋានៈនិងឥទ្ធិពលរបស់ប្រជាជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ