វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខអ.ស.ប៖ ជម្ងឺ Covid-19 ប៉ះពាល់ដល់ សកម្មភាពស្ថាបនានិងរក្សាសន្តិភាពនៅប្រទេសដែលមានជម្លោះ

(VOVWORLD) - បណ្ដា ប្រទេសបានឯកភាពថា គួរតែមានវិធីអភិក្រមរួម គ្រប់ជ្រុងជ្រោយ ដែល ផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននានារបស់អ.ស.ប ផ្ដល់អាទិភាពដល់ក្រុមងាយរងគ្រោះក្នុងសង្គម និងលើកកំពស់តួនាទិរបស់ សហគមន៍តំបន់។

នាថ្ងៃទី២២ កក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចសន្ទនាក្រៅផ្លូវការជាមួយតំណាងគណៈកម្មាធិការ ស្ថាបនាសន្តិភាពរបស់អ.ស.ប (PBC) ស្ដីពីផលប៉ះពាល់នៃជម្ងឺរាតត្បាត សកល Covid-19 ទៅលើសកម្មភាពស្ថាបនានិងរក្សាសន្តិភាពនៅតាម ប្រទេសដែលមានជម្លោះនានា។

ក្រុមប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខបានស្ងើចសរសើរនូវសកម្ម ភាពរបស់ PBC នាពេលកន្លងទៅសំដៅឆ្លើយតបនឹងជម្ងឺរាតត្បាត។ បណ្ដា ប្រទេសបានឯកភាពថា គួរតែមានវិធីអភិក្រមរួម គ្រប់ជ្រុងជ្រោយ ដែល ផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននានារបស់អ.ស.ប ផ្ដល់អាទិភាពដល់ក្រុមងាយរងគ្រោះក្នុងសង្គម និងលើកកំពស់តួនាទិរបស់ សហគមន៍តំបន់។ ទន្ទឹមនេះ PBC ក៏ត្រូវការកែតម្រូវអាទិភាពរបស់ខ្លួនឲ្យ មានភាពបត់បែនតាមកាលៈទេសៈដើម្បីបន្សាំនឹងបញ្ហាដែលកើតមានឡើងពីជម្ងឺរាតត្បាតផងដែរ។

ថ្លែងនៅកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.បបានចែករំលែកអំពីផលប៉ះពាល់នៃជម្ងឺរាតត្បាត សារសំខាន់នៃការដោះស្រាយវិបត្តិតាមវិធីរួម និងការសម្រប សម្រួលដើម្បីជៀសវាងការត្រួតស៊ីគ្នាក្នុងការអនុវត្តកម្មវិធីនិងសកម្មភាព របស់អ.ស.បផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ