វៀតណាមនឹងក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់សហគមន៍អ្នកចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត
(VOVWORLD) - ទិវាបុណ្យចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ - TECHFEST វៀតណាម ឆ្នាំ ២០២៥ ក្រោមប្រធានបទ "ចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតសម្រាប់ប្រជាជនទាំងមូល - កម្លាំងចលករកំណើនថ្មី" បានបើកជាផ្លូវការនាយប់ថ្ងៃទី១៣ ខែធ្នូ នៅទីលានដុងគីញងៀធុក (នៃទីក្រុងហាណូយ)។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីបើក TECHFEST វៀតណាម ២០២៥ (រូបថត៖ Ta Lan/VOV) |
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ និងចេញផ្សាយគោលនយោបាយនិងយន្តការជាច្រើន ដើម្បីជំរុញការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ ការិយាល័យនយោបាយបានចេញផ្សាយសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងវិស័យជាច្រើន ក្នុងនោះមានសេចក្តីសម្រេចលេខ ៥៧, ៥៩, ៦៦, ៦៨, ៧០, ៧១, ៧២... ដែលកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាគន្លឹះសំខាន់ៗ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងមតិនៅក្នុងពិធីបើក Techfest វៀតណាម ២០២៥ (រូបថត៖ Ta Lan/VOV) |
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភារកិច្ចមួយចំនួន សម្រាប់រយៈពេលខាងមុខ ដើម្បីនាំវៀតណាមទៅជាប្រទេសចាប់ផ្តើមអាជីវកម្ម និង នវានុវត្តន៍ ដើម្បីបន្តមាន "យូនីខន" បច្ចេកវិទ្យា និងដើម្បីតាមទាន់ រក្សាល្បឿន និងអាចស្ទុះឈានទៅមុខក្នុងលំហូរបច្ចេកវិទ្យាសកល។ ទាំងនេះគឺជា ជំរុញការផ្លាស់ប្តូរឌីជីថល ដើម្បីឱ្យនីតិវិធីរដ្ឋបាលទាំង ១០០% ត្រូវបានអនុវត្តន៍លើលំហរឌីជីថល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដាក់ស្នើយុទ្ធសាស្ត្រជាតិស្តីពីការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ក្នុងខែនេះ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាជីវកម្មនិងវិនិយោគិនត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃប្រឌិត; វិនិយោគយ៉ាងសកម្មលើបច្ចេកវិទ្យានិងគំរូថ្មីៗ ពង្រីកស្មារតីចាប់ផ្តើមអាជីវកម្ម ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលយកហានិភ័យ; បង្កើតវប្បធម៌នៃការច្នៃប្រឌិតនៅទូទាំងសង្គម។
ទិដ្ឋភាពនៃពីពិធីបើក TECHFEST វៀតណាម ២០២៥ (រូបថត៖ Ta Lan/VOV) |
TECHFEST វៀតណាម ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៤ ខែធ្នូ គឺជាព្រឹត្តិការណ៍មានទ្រង់ទ្រាយធំបំផុត រហូតមកដល់បច្ចុប្បន្ន ដែលមានសាជីវកម្មជាង ២០ មូលនិធិវិនិយោគចំនួន ៥០ អង្គការគាំទ្រ អាជីវកម្មជាង ១០០ និងប្រតិភូមកពីតំបន់អន្តរជាតិចំនួន ៦៖ អាស៊ីអាគ្នេយ៍ អាស៊ីឦសាន អាស៊ីកណ្តាល មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអឺរ៉ុប។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះរួមមានសិក្ខាសាលាអន្តរជាតិ និងកិច្ចពិភាក្សាវិជ្ជាជីវៈជាង ២០ ស្តីពី AI ទិន្នន័យ Fintech បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាកីឡា សេដ្ឋកិច្ចវិលជុំ និងនវានុវត្តន៍បើកចំហ។ លើសពីនេះ នៅឯកន្លែងតាំងពិព័រណ៍នៅលើផ្លូវថ្មើរជើងបឹង ហ័ន គៀម សាធារណជនអាចឆ្លងកាត់ដោយផ្ទាល់នូវ AI, IoT, មនុស្សយន្ត សម្ភារៈថ្មីៗ និងដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេផងដែរ៕
ទាក់ទងនឹងការរៀបចំ TECHFEST លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តច្នៃប្រឌិតនិងលើកកម្ពស់ TECHFEST ដល់កម្រិតតំបន់និងអន្តរជាតិ ដើម្បីឱ្យ TECHFEST ក្លាយទៅជាទីតាំងទាក់ទាញធនធានអន្តរជាតិ មូលនិធិវិនិយោគ អ្នកជំនាញ និងសាជីវកម្មបច្ចេកវិទ្យា។ នាយករដ្ឋមន្ត្រីជឿជាក់ថា ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និង នវានុវត្តន៍ជាតិ នឹងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយ វៀតណាមនឹងក្លាយជាគោលដៅ ដ៏ទាក់ទាញមួយ សម្រាប់ទេពកោសល្យ បច្ចេកវិទ្យា និងសហ គមន៍ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោក។
TECHFEST វៀតណាម ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៤ ខែធ្នូ គឺជាព្រឹត្តិការណ៍ មានទ្រង់ទ្រាយធំបំផុត រហូតមកដល់បច្ចុប្បន្ន ដែលមានសាជីវកម្មជាង ២០ មូលនិធិ វិនិយោគចំនួន ៥០ អង្គការគាំទ្រ អាជីវកម្មជាង ១០០ និងប្រតិភូមកពីតំបន់អន្តរជាតិចំនួន ៦៖ អាស៊ីអាគ្នេយ៍ អាស៊ីឦសាន អាស៊ីកណ្តាល មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអឺរ៉ុប។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះរួមមានសិក្ខាសាលាអន្តរជាតិ និងកិច្ចពិភាក្សាវិជ្ជាជីវៈជាង ២០ ស្តីពី AI ទិន្នន័យ Fintech បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាកីឡា សេដ្ឋកិច្ចវិលជុំ និងនវានុវត្តន៍បើកចំហ។ លើសពីនេះ នៅឯកន្លែងតាំងពិព័រណ៍ នៅលើផ្លូវថ្មើរជើងបឹង ហ័ន គៀម សាធារណ ជនអាចឆ្លងកាត់ដោយផ្ទាល់នូវ AI, IoT, មនុស្សយន្ត សម្ភារៈថ្មីៗ និងដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេផងដែរ៕