សម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម (វៀតណាម) - ម៉ឺនជ័យ (កម្ពុជា)

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែធ្នូ ក្រោមសហអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ាណែត អាជ្ញាធរខេត្ត តៃនិញ និងខេត្តព្រៃវែង បានរៀបចំយ៉ាងឱឡារិកនូវពិធីសម្ពោធ ដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម-ម៉ឺនជ័យ។ 

សម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម (វៀតណាម) - ម៉ឺនជ័យ (កម្ពុជា) - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ាណែតអញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម-ម៉ឺនជ័យ។ (រូបថត៖ VOV)
នេះគឺជាការអនុវត្តជាក់ស្ដែងនូវចក្ខុវិស័យអភិវឌ្ឍន៍ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីបើកអ័ក្សតភ្ជាប់យុទ្ធសាស្ត្រថ្មីរវាងសេដ្ឋកិច្ចវៀតណាម និងកម្ពុជា សម្រួល ដល់សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជន និងអាជីវកម្មនៃប្រទេស ទាំងពីរ។ អញ្ជើញថ្លែងនៅក្នុងពិធីសម្ពោធ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖
សម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម (វៀតណាម) - ម៉ឺនជ័យ (កម្ពុជា) - ảnh 2លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងនៅពិធី។ (រូបថត៖ VOV)
“ព្រំដែនវៀតណាម-កម្ពុជាមិនត្រឹមតែជាខ្សែបន្ទាត់កំណត់ដែនដីប៉ុណ្ណោះទេ ថែមទាំងជាស្ពាននៃការជួបប្រាស្រ័យគ្នា ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែង រឹងមាំ នៃភាពជាអ្នកជិតខាងដ៏ជិតស្និទ្ធ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាង ប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរ។ ការសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែន អន្តរជាតិ តឹនណាម-ម៉ឺនជ័យថ្ងៃនេះ នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ប្រទេសទាំងពីរ ដើម្បីសម្រេចការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនចំនួន ១៦% ដែលមិនទាន់បាន សម្រេចនៅឡើយ។ ទន្ទឹមនឹងនោះ បន្តស្រាវជ្រាវ និងអភិវឌ្ឍន៍ច្រកទ្វារព្រំដែន អន្តរជាតិផ្សេងទៀតនៅលើព្រំដែនគោកវៀតណាម-កម្ពុជា ឆ្ពោះទៅរកគោលដៅ នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងរយៈ ពេលប៉ុន្មានឆ្នាំខាងមុខ”។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើក ទឹកចិត្តដល់បណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែង ប្រទេសកម្ពុជា និងអាជ្ញាធរខេត្តតៃនិញ ប្រទេសវៀត
ណាម ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការបង្កើតយុទ្ធសាស្ត្រសមស្រប និងផែនការជាក់ស្តែង ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងសកម្មភាពអាជីវកម្ម ជាពិសេសនៅក្នុងវិស័យដែលមានសក្តានុ ពលខ្ពស់ ដូចជាកសិកម្ម ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ រួមជាមួយនឹងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ