វៀតណាមនិងគុយបាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម

វៀតណាមនិងគុយបាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម - ảnh 1
រដ្ឋមន្ត្រីក្រសួងនគបាលវៀតណាម លោក Tran Dai Quang
 (រូបថតៈ Quang Hòa/TTXVN)


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Abelardo Colome
Ibrarra រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាល
វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងនគបាលវៀតណាម
លោក Tran Dai Quang ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា​ចាប់ពីថ្ងៃទី២១
ដល់ថ្ងៃទី២៥មិនា។ ក្នុងជំនួបសន្ទនានាថ្ងៃទី២៣មិនា លោក Tran Dai Quang បានអះអាងនូវគោលជំហរ មុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋនិង ប្រជាជនវៀត
ណាម ចំពោះបុព្វហេតុតស៊ូដ៏សុច្ចរិតរបស់ប្រជាជនគុយបាវីរភាព ព្រមទាំងជឿ
ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តគុយបា ប្រជាជនគុយបា
នឹងឆ្លងផុតរាល់ការលំបាក បន្តទទួលបានសមិទ្ធិដ៏ធំធេង ក្នុងបុព្វហេតុបដិវត្តដ៏
ខ្ពង់ខ្ពស់របស់ខ្លួន។ ភាគីទាំងពីរ ក៏បានព្រមព្រៀងបង្កើន កិច្ចសហប្រតិបត្តិការ
ក្នុងការតស៊ូ ប្រឆាំងនឹងឧក្រិដ្ឋកម្មមានការចាត់តាំង ឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើន
ការបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ