វៀតណាមនិងចិនគោរពទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការប្រពៃណី

(VOVWORLD) - អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរវៀតណាមនិង ចិន សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខាធិការលេខាធិការដ្ឋានមជ្ឈឹមបក្ស កម្មុយនិស្តចិន លោក Liu Yunshan ដឹកនាំគណៈប្រតិភូបក្សកម្មុយនិស្តចិន ទៅបំពេញទស្ស នកិច្ចធ្វើការនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ កញ្ញាឆ្នាំ ២០១៧។ 
វៀតណាមនិងចិនគោរពទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការប្រពៃណី - ảnh 1 អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយលោក Liu Yunshan

(VOVworld) - អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរវៀតណាមនិង ចិន សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខាធិការលេខាធិការដ្ឋានមជ្ឈឹមបក្ស កម្មុយនិស្តចិន លោក Liu Yunshan ដឹកនាំគណៈប្រតិភូបក្សកម្មុយនិស្តចិន ទៅបំពេញទស្ស នកិច្ចធ្វើការនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ កញ្ញាឆ្នាំ ២០១៧។ នារសៀលថ្ងៃទី ១៨ កញ្ញា នៅទីក្រុងហាណូយ ទទួលជួបសន្ទនាជាមួយលោក Liu Yunshan អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ ទស្សនៈ មុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺគោរពទំនាក់ទំនងជាមួយចិន នាំទំនាក់ទំនង វៀតណាម-ចិនអភិវឌ្ឍន៍ស្ថិរភាពដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ អគ្គលេខា Nguyen Phu Trong សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទ្រឹស្តីបទពិសោធន៍អំពីការដឹក នាំនិងអភិវឌ្ឍប៍សេដ្ឋកិច្ចសង្គម កសាងបក្ស បណ្តុះបណ្ដាលជួរកម្មាភិបាលតរវាងបក្សទាំងពីរ ហើយភាពចាំបាច់នៃការពិភាក្សាដ៏ស្មោះត្រងបើកចំហរនិងជាក់ស្តែងក្នុងការដោះស្រាយបញ្ហា ក្នុងទំនាក់ទំនងទ្វេភាគី។ រីឯខ្លួនវិញ លោក Liu Yunshan បានអះអាងថា៖ បក្សនិងរដ្ឋចិនជា និច្ចកាលគោរពការអភវិឌ្ឍន៍ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការប្រពៃណីរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ហើយសម្តែងគោលបំណងសហការយ៉ាងស្អិតរមួតជាមួយវៀតណាមដើម្បី រៀបចំប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់អគ្គលេខានិងជាប្រធានរដ្ឋចិន លោក Xi Jinping បន្ទាប់ពីមហាសន្និបាតលើកទី ១៩ នៃបក្សកម្មុយនិស្តចិន គឺជាដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងការចូលរួមសន្និសីទជាន់ខ្ពស់ APEC នាខែ វិច្ឆិកាខាងមុខនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ