វៀតណាមនិងចិននៅតែមានសក្ដានុពលជាច្រើនដើម្បីបង្កើតកំណត់ត្រាថ្មីក្នុងពាណិជ្ជកម្មទ្វេភាគី

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិថុនា នៅទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចូលរួមវេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគវៀត ណាម - ចិន។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះដែរ ក៏មានវត្តមានឧបនាយករដ្ឋមន្ត្រីចិន លោក Liu Guozhong; ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសហគ្រាសជាង ៣៥០ នៃ ប្រទេសទាំងពីរវៀតណាម-ចិន។

ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Guozhong បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួន ជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ស្វែងរកឱកាសសហ ប្រតិបត្តិការក្នុងវិស័យការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល ការឆ្លើយតបទៅនឹងបម្រែ បម្រួលអាកាសធាតុ ជំរុញការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ផលិតកម្ម ប្រកបដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីចិនក៏លើកទឹកចិត្ត សហគ្រាសដែលមាន សមត្ថភាព កេរ្តិ៍ឈ្មោះ និងបច្ចេកវិទ្យាខ្ពស់មកបណ្តាក់ទុននៅវៀតណាមផងដែរ។

វៀតណាមនិងចិននៅតែមានសក្ដានុពលជាច្រើនដើម្បីបង្កើតកំណត់ត្រាថ្មីក្នុងពាណិជ្ជកម្មទ្វេភាគី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែអនៅវេទិកាសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្មវៀតណាម-ចិន។ (រូបថត៖ VOV)
ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានឲ្យដឹងថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនដើម្បីបង្កើតកំណត់ត្រាថ្មី ក្នុងពាណិជ្ជកម្មទ្វេភាគី៖ “យើងខ្ញុំផ្តល់អាទិភាពដល់ការទាក់ទាញការវិនិយោគដោយមានការសម្រិតសម្រាំង មានប្រសិទ្ធភាព និងចីរភាព ដោយយកគុណភាព ប្រសិទ្ធភាពបច្ចេកវិទ្យា ការ ការពារបរិស្ថាននិងនវានុវត្តន៍ ជាលក្ខណៈ
វិនិច្ឆ័យចម្បងក្នុងការវាយតម្លៃ។ ទន្ទឹមនឹង នោះ ផ្តោតលើការលើកទឹកចិត្តចំពោះវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស
វៀតណាម ចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល ខ្សែសង្វាក់តម្លៃផ្គត់ផ្គង់របស់សហគ្រាសបរទេស ជំរុញសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក ការអភិវឌ្ឍ ប្រកបដោយចីរភាពនូវបច្ចេកវិទ្យាឌីជីថល និងកំណើនបៃតង។ ជាពិសេស វៀតណាម អំពាវនាវឲ្យសហគ្រាសនិងវិនិយោគិនចិនចូលរួមបណ្ដាក់ទុន និងអភិវឌ្ឍន៍សំណង់ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនានា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ