វៀតណាមនិងចិនឯកភាពលើវិធានការសំដៅជំរុញទំនាក់ទំនងការទូត

(VOVworld) - នារសៀលថ្ងៃទី១៦ កក្កដា ក្នុងជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តី
ចិនលោក Zhang Gaoli ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀត
ណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអះអាងថាវៀតណាម
មុនក៏ដូចជាក្រោយគោរពរក្សានិងអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និរន្តភាពទំនាក់
ទំនងសហប្រតិបតិ្តការមិត្តភាពជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនចិន ដោយចាត់
ទុកនេះជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរ ទេសរបស់វៀតណាម
ដែរ។លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើរឲ្យ ភាគីទាំង២ចាំបាច់ត្រូវ
បង្កើនកិច្ចសហប្រតិបតិ្តការមិត្តភាព ដោះស្រាយរាល់ជំ លោះឲ្យបានសមស្រប
រួមគ្នាបង្កើតបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីប្រមូលផ្ដុំ សហប្រតិបតិ្តការអភិ
វឌ្ឍន៍។
វៀតណាមនិងចិនឯកភាពលើវិធានការសំដៅជំរុញទំនាក់ទំនងការទូត - ảnh 1
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung (ខាងស្ដាំ)និងលោកឧបនាយករដ្ឋមន្រ្តីចិន Zhang Gaoli

រីឯលោកឧបនាយករដ្ឋមន្រ្តី Zhang Gaoli បានអះអាងថា ចិនជានិច្ចកាលគោរពការ
ជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម ហើយនឹងខំប្រឹងប្រែងអស់ពី
កម្លាំងកាយចិត្តដើម្បីរួមជាមួយវៀតណាមនាំទំនាក់ទំនងដៃគូសហប្រតិបតិ្តការ
យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២កាន់តែស៊ីជំរៅ ជាក់ស្ដែងនិង
ប្រកបដោយប្រសិទ្ធិភាពថែមទៀត។

ស្ដីពីបញ្ហានៅសមុទ្រ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើរឲ្យភាគីទាំង
២គោរពបណ្ដាកិច្ចព្រមព្រៀងនិងការយល់ដឹងរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃបក្ស
ទាំង២ ប្រទេសទាំង២អំពីការគ្រប់គ្រងល្អជំលោះនៅសមុទ្រ ពុំមានសកម្មភាព
ដែលធ្វើឲ្យស្មុគស្មាញជំលោះ រួមគ្នារក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។
ទន្ទឹមនឹងនោះ ភាគីទាំង២ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញលេញនូវកិច្ចព្រម
ព្រៀងស្ដីពីរាល់គោលការណ៍ជាសារវ័ន្តបញ្ជាណែនាំការដោះស្រាយបញ្ហាលើ
សមុទ្រវៀតណាម-ចិន និងសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានា
នៅសមុទ្រខាងកើត (DOC) រួមជាមួយប្រទេសអាស៊ាននានាសំរេចការ កសាង
ក្រមប្រតិបតិ្តនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។ព្រមទាំងដោះស្រាយ
ជំលោះទាំងឡាយដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមាន
អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រក្សាបរិយាកាសសន្តិភាព ស្ថិរភាព
សំរាប់វឌ្ឍនភាពរបស់ប្រទេសទាំង២និងតំបន់ផងដែរ។
វៀតណាមនិងចិនឯកភាពលើវិធានការសំដៅជំរុញទំនាក់ទំនងការទូត - ảnh 2
ជំនួបចរចាររវាងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន
(រូបថត៖Vietnamplus)

មុននោះ នារសៀលថ្ងៃដដែល នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc បានមានជំនួបចរចារជាមួយសមភាគីចិនលោក
Zhang Gaoli និងគណៈប្រតិភូចិន។ភាគីទាំង២បានឯកភាពថានឹងអនុវត្ត វិធានការ
នានាសំដៅជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាក់ស្ដែងដើម្បីផលប្រយោជន៍រួមលើ
គ្រប់វិស័យ នាំកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ដោយ
ស្ថិរភាពនិងស្មោះសរ សកម្មផ្លាស់ប្ដូរអំពីការកសាងមណ្ឌលសហប្រតិបតិ្តការ
សេដ្ឋកិច្ចឆ្លងដែនវៀតណាម-ចិន។លោកឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc
បានវាយតំលៃខ្ពស់ចំពោះការដែលចិនអះអាងថា នឹងបន្តនាំចូលមុខទំនិញ
កសិផល រុក្ខផលនិងជលផលរបស់វៀតណាមនិងជួយឧបត្ថម្ភវៀតណាមក្នុង
គំរោងការណ៍មួយចំនួនអំពីហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍សុខាភិបាលអប់រំនៅ
ខេត្ត ព្រំដែននានា។

ក្រោយជំនួបចរចារនោះ ឧបនាយករដ្ឋមន្រ្តីទាំង២រូបបានធ្វើកស្សិណសាក្សីពិធី
ចុះហត្ថលេខាលើផែនការអនុវត្តកិច្ចព្រមព្រៀងវប្បធម៌រវាងរដ្ឋាភិបាលវៀត
ណាមនិងរដ្ឋាភិបាលចិនក្នុងដំណាក់កាល២០១៦-២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ