វៀតណាមនិងចូលរួមកិច្ចសន្ទនា Shangri-La ១៧ នៅសិង្ហបុរី

(VOVWORLD) -ចាប់ពីថ្ងៃទី៣១ដល់ថ្ងៃទី៣មិថុនា នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាមបានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ចូលរូមកិច្ចសន្ទនា Shangri-La យោងតាមការអញ្ជើញរបស់គណៈកម្មការសន្ទនា Shangri-La ផងដែរ។ 
វៀតណាមនិងចូលរួមកិច្ចសន្ទនា Shangri-La ១៧ នៅសិង្ហបុរី - ảnh 1រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis ក្នុងដំណើរទស្សនកិច្ចវៀតណាមនាខែមករាឆ្នាំ២០១៨ (រូបថតៈ tuoitre)

តាមគម្រោង រដ្ឋមន្ត្រី លោក Ngo Xuan Lich នឹងអញ្ជើញថ្លែង បទសន្ទរកថាសំខាន់ៗនៅក្នុងកិច្ចប្រជុំនេះ។ នៅខាងក្រៅកិច្ចប្រជុំ រដ្ឋមន្ត្រីលោក Ngo Xuan Lich ក៏មានគម្រោងជួបប្រាស្រ័យទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រ ទេសមួយមួយចំនួនផងដែរ។

ក្នុងកិច្ចសន្ទនា Shangri-La លើកនេះ នឹងប្រព្រឹត្តទៅសម័យប្រជុំពេញអង្គចំនួន៥ ក្រោមប្រធានបទ៖ តួនាទីដឹកនាំរបស់អាមេរិកនិងរាល់ការសាកល្បងសន្តិសុខមហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក បន្ធូស្រាលវិបត្តិនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ រក្សាសណ្តាប់ធ្នាប់សន្តិសុខដែលកំពុងមានភាពប្រែប្រួលនៅអាស៊ីនិងលើក កម្ពស់គុណភាពសហប្រតិបត្តិការសនិ្តសុខក្នុងតំបន់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ