វៀតណាមនិងជប៉ុនជួបចរចារលើកិច្ចព្រមព្រៀងស្តីពីការផ្ទេរជនត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ

(VOVWORLD) - នាថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំកិច្ចចរចាជុំទី ២ នៃសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងវៀតណាមនិងជប៉ុនលើការផ្ទេរជនត្រូវផ្តន្ទាទេសជាប់ពន្ធនាគារ។
វៀតណាមនិងជប៉ុនជួបចរចារលើកិច្ចព្រមព្រៀងស្តីពីការផ្ទេរជនត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ - ảnh 1 ទិដ្ឋភាពនៃជំនួបចរចា (រូបថតៈ bocongan.gov.vn)

នៅឯការចរចានេះ ភាគីទាំងពីរបានអះអាងថា កិច្ចចរចារស្តីពីការផ្ទេរជនដែលត្រូវ ផ្តន្ទាទោសជាប់ពន្ធនាគាររវាងវៀតណាមនិងជប៉ុន បានបង្កើតលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ខណៈប្រព្រឹត្តបទល្មើសនិងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារនៅប្រទេសមួយទៀត ដែលត្រូវបានផ្ទេរដើម្បីបន្តអនុវត្តការដាក់ពិន័យបន្តទៀតនៅក្នុងប្រទេសដែលខ្លួនកាន់សញ្ជាតិ ក្នុងគោលបំណងរួមបញ្ជូលជាមួយ សហគមន៍ដោយជោគជ័យ បន្ទាប់ពីបានចេញពីពន្ធនាគារ។

ចំពោះវៀតណាម កិច្ចព្រមព្រៀងនេះបានបង្ហាញនូវគោលនយោបាយមនុស្សធម៌របស់រដ្ឋហើយក៏ស្របតាមគោលការណ៍ណែនាំ របស់បក្សនិងរដ្ឋអំពីការពង្រឹងកិច្ច សហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យច្បាប់និងយុត្តិធម៌។ តាមរយៈនោះ រួមចំណែកជំរុញភាព ជាដៃគូយុទ្ធសាស្រ្តយ៉ាងស៊ីជម្រៅ ដើម្បីសន្តិភាពនិងភាពចម្រុងចម្រើននៅទ្វីបអាស៊ីឲ្យកាន់តែជាក់ស្តែង ជាពិសេសក្នុងបរិបទវៀតណាមនិងជប៉ុនទើបតែប្រារព្វពិធីរំលឹក ខួបលើកទី ៤៥ ឆ្នាំ នៃទំនាក់ទំនងការទូត។ ការចរចារលើកិច្ចព្រមព្រៀងនេះ នឹងជំរុញការអនុវត្តរាល់ការសន្យារបស់វៀតណាមនៅពេលដែលចូលរួមក្នុងអង្គការអន្តរជាតិ សន្ធិសញ្ញាអន្តរជាតិពហុភាគី បង្កើនប្រសិទ្ធភាពនិងបំពេញមូលដ្ឋានច្បាប់នៅក្នុងការអនុវត្តការផ្ទេរជនត្រូវផ្តន្ទាទោសជាប់ពន្ធនាគារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ