វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគី

(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអនាគតទ្វីបអាស៊ីលើកទី២១នៅ
រាជធានីតូក្យូរបស់ជប៉ុន នារសៀលថ្ងៃទី២១ ឧសភា ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Vu Van Ninh បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo
Abe។នៅទីនេះ លោក Vu Van Ninh បានសំដែងគោលបំណងថា ប្រទេសទាំង២បន្ត
សហការយ៉ាងស្អិតរមួតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់នានាលើវិស័យសេដ្ឋ
កិច្ច ហើយស្នើរឲ្យរដ្ឋាភិបាលជប៉ុនបន្តផ្ដល់ប្រភពទុន ជួយឧបត្ថម្ភការអភិវឌ្ឍន៍
(ODA) សំរាប់វៀតណាម និងលើកទឹកចិត្តក្រុមហ៊ុន ជប៉ុនបង្កើនការវិនិយោគ ផ្ទេរ
ប្រគល់បច្ចេកវិទ្យាចូលមកវៀតណាម ក្នុងនោះមានវិស័យ កសិកម្មផង។លោក
នាយករដ្ឋមន្រ្តី Shinzo Abe បានអះអាងថា ជប៉ុនជានិច្ចកាល គោរពទំនាក់ទំនងជា
មួយវៀតណាមហើយនឹងបន្តសហប្រតិបត្តិការយ៉ាងសកម្ម និងជួយឧបត្ថម្ភការ
អភិវឌ្ឍន៍របស់វៀតណាម។ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត លោក Shinzo Abe
បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងបានថ្លែងថា
សហគមន៍អន្តរជាតិត្រូវសហប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បីធានាប្រការនោះ។
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគី - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe

មុននោះ នារសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តី Vu Van Ninh បានទទួល
ជួបសន្ទនាជាមួយលោក Hayashi ប្រធានគណៈកម្មាធិការប្រតិបតិ្តសភាជាន់ទាប
-សម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន និងលោក Hiroshi Sakuma អនុប្រធានប្រតិបតិ្តនៃសម្ព័ន្ធក្រុមហ៊ុន Mitsubishi ផងដែរ។

ក៏នាថ្ងៃទី២១ ឧសភា លោក Tat Thanh Cang អនុប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញ​ ភាគខាងត្បូងវៀតណាម បានមានជំនួបធ្វើការជាមួយក្រុមការ
ងារនៃនាយកដ្ឋានសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មនៅតំបន់ Kansai របស់
ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ