វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

(VOVWORLD) -នារសៀលថ្ងៃទី៤ឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុនលោក  Oshima Tadamori ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1 វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

          (VOV)_នារសៀលថ្ងៃទី៤ឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុនលោក  Oshima Tadamori ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបនេះ  លោក Nguyen Xuan Phuc បានស្នើអោយភាគីទាំងពីរត្រូវបង្កើនការងារផ្លាស់ប្តូរជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់ រវាងរដ្ឋសភានៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ។ នាយករដ្ឋមន្ត្រីបានស្នើអោយលោក  Oshima Tadamori និងរដ្ឋសភាជប៉ុនបន្តគាំទ្រជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) សំរាប់វៀតណាមនាពេលខាងមុខនេះ ប្រមូលផ្តុំទៅលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស និងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ 

រីឯ ប្រធានរដ្ឋសភាជាន់ទាបជប៉ុន លោក  Oshima Tadamori មានគោលបំណងថា៖រដ្ឋាភិបាលនៃប្រទែសទាំងពីរបង្កើនថែមទៀតសកម្មភាពសហប្រតិបត្តិការ។ លោកក៏បានអះអាងថែមទៀតថា៖នឹងគាំទ្រ និងបង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរ បន្តបង្កើនជំនួយ ODA សំរាប់វៀតណាម និងជំរុញសកម្មភាពជួបប្រាស្រ័យរវាងរដ្ឋសភា និងសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ