វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា - ảnh 1
វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា (baohaiquan.vn)


        Vovworld-នារសៀលថ្ងៃទី១៧តុលានៅទីក្រុងហាណូយ ក្នុងពិធីទទួលជួប​សន្ទនាជាមួយអតីតរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយវិទ្យាសាស្ត្របច្ចេកវិទ្យា​ជប៉ុនលោក Matsuda Iwao ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានវាយតំលៃខ្ពស់និង​ថ្លែងអំណរគុណចំពោះរាល់ការរួមវិភាគទានដ៏ថ្លៃថ្លារបស់លោក Matsuda Iwao ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន។ ក្នុងនោះ​មានការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលអំពីកិច្ច​សហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងវៀតណាមនិងជប៉ុននាឆ្នាំ២០០៦។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កត់ធ្ងន់ថា រាល់ការរួម​វិភាគទាន​សំខាន់របស់លោក Matsuda Iwao ក្នុងការលើកមតិនិងរៀបចំពិធី​បុណ្យ​វៀតណាមនៅជប៉ុនក៏ដូចជាសកម្មភាពជួបប្រាស្រ័យជាច្រើនក្នុងឆ្នាំមិត្តភាពវៀតណាម-ជប៉ុន បានរួមចំណែកសកម្មទៅក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ​មនោសញ្ចេតនា​មិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃ​ប្រទេស​ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ