វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្ម

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្ម - ảnh 1
ទិដ្ឋភាពនៃជំនួបសំណេះសំណាលជប៉ុន (រូបថតៈ qdnd)


(VOVworld)-ជំនួបសំណេះសំណាលជប៉ុនបានរៀបចំឡើង នាថ្ងៃទី១១ធ្នូនៅ
ទីក្រុងហាណូយ ​សំដៅជួយឧបត្ថម្ភនិងចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទ ពិសោធន៍សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងប្រែ សក្កានុភាពឲ្យក្លាយទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ថ្លែងមតិនៅ ទីនេះ
ឯកអគ្គរដ្ឋទូត Nguyen Hoang Long ប្រធានស្តីទីនាយកដ្ឋានកិច្ចការ បរទេសនៃ
ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ជប៉ុនជាដៃគូសេដ្ឋកិច្ច សំខាន់ជួរ
មុខរបស់វៀតណាម។ លោកមានបំណងថា ជំនួបសំណេះសំណាល នេះ ជា
ឱកាសតភ្ជាប់សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនា ពេល
ខាងមុខ។

        រីឯខ្លួនវិញ អគ្គទីប្រឹក្សាជប៉ុន Katsuro Nagai បានអះអាងថា វៀតណាម ជាទីមកដល់វិនិយោគគួរឲ្យទាក់ទាញសម្រាប់អង្គភាពអាជីកម្មជប៉ុន ហើយ
បច្ចុប្បន្ន សក្កានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើនលោក
អគ្គទីប្រឹក្សាជឿជាក់ថា តាមរយៈជំនួបសំណេះសំណាលនេះ ភាគីទាំងពីរនឹង មានការផ្លាស់ប្តូរជាក់ស្តែងអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ