វៀតណាមនិងឈីលីពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស

វៀតណាមនិងឈីលីពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស - ảnh 1
លោក Edgardo Riveros Marin បានជួបសម្តែងការ គួរសមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្ត្រី
ក្រសួងការបរទេសឈីលីលោក Edgardo Riveros Marin បានអញ្ជើញមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមសម័យពិគ្រោះយោបល់នយោបាយ
ថ្នាក់អនុរដ្ឋមន្ត្រី​ការបទេសលើកទី៤រវាងប្រទេសទាំងពីរក្នុងថ្ងៃទី១៦និងទី១៧
តុលាឆ្នាំ២០១៦។ ក្នុងរយៈពេលស្នាក់នៅវៀតណាម លោក Edgardo Riveros Marin
 បានជួបសម្តែងការ គួរសមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម​​
លោក Pham Binh Minh។

        នៅក្នុងសម័យពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេស​
ទាំងពីរ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧តុលា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Ha Kim Ngoc និងសមភាគីជីលី Edgardo Riveros Marin បានប្រមូលផ្តុំ ពិភាគ្សា
លើវិធានការសំដៅជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងផ្លាស់ប្តូរយោបល់ លើ
បញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ស្តីពី
បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវគោលជំហរដោះស្រាយជម្លោះ
ដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា គោរព
 ដំណើរការការទូតនិងកតិយុត្ត ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមាន
ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ។ ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រីការបរទេស
 ទាំងពីររូបបានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់
លិខិតឆ្លងដែនធម្មតា” រវាងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយ
 រដ្ឋាភិបាលសាធារណរដ្ឋឈីលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ