វៀតណាមនឹងទទួលពលរដ្ឋរបស់ខ្លួនជាង ៣០០ នាក់នៅអូស្ត្រាលីឲ្យវិលត្រឡប់មកស្រុកវិញ

(VOVWORLD) - ស្ថានទូតនិងស្ថានកុងស៊ុល កំពុងជំរុញនិងស្នើសុំអាជ្ញាធរក្នុងស្រុកឱ្យរៀបចំជើងហោះហើរស្រដៀងគ្នានេះជាបន្តបន្ទាប់ឱ្យបានឆាប់បំផុត។

នាថ្ងៃទី ២៩ មិថុនា ស្ថានទូតវៀតណាមនៅ Canberra; អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងស៊ីដនី និងអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth បានចេញសេចក្តីប្រកាសថ្មី អំពីជើងហោះហើរបញ្ជូនជនវៀតណាម ពីអូស្ត្រាលី ឲ្យវិលត្រឡប់មកវៀតណាមវិញ នៅថ្ងៃទី ៣ ខែកក្កដា។

នេះជាជើងហោះហើរលើកទី ២ ដើម្បីនាំពលរដ្ឋវៀតណាមដែលជាប់គាំងនៅក្នុងប្រទេសអូស្ត្រាលីឲ្យវិលត្រឡប់ មកមាតុប្រទេសវិញ ដោយគ្រោងនឹងចាកចេញពីទីក្រុងស៊ីដនី នៅម៉ោង ៦ ល្ងាច ថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០២០។ ស្ថានទូតនិងស្ថានកុងស៊ុល កំពុងជំរុញនិងស្នើសុំអាជ្ញាធរក្នុងស្រុកឱ្យរៀបចំជើងហោះហើរស្រដៀងគ្នានេះជាបន្តបន្ទាប់ឱ្យបានឆាប់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ