វៀតណាមនិងនីហ្សេរីយ៉ាបង្កើនទំនាក់ទំនងសហប្រតិបត្តិការ

(VOVWORLD) -ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនីហ្សេរីយ៉ា លោក Pham Anh Tuan នាថ្ងៃទី៨ខែ កុម្ភៈនៅរដ្ឋធានី Abujia បានអញ្ជើញជូនិខិតប្រគល់សិទ្ធិរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ឡើងប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា លោក Muhammadu Buhari។ 


ក្នុងការជួបពិភាក្សា ប្រធានាធិបតី លោក Muhammadu Buhari បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិ ដែលវៀតណាមទទួលបានក្នុងកិច្ចការ ផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងស្នើឲ្យប្រទេសទាំងពីរ គប្បីបង្កើន ថែម ទៀតទំនាក់ទំនង កិច្ចសហប្រតិត្តិការលើគ្រប់វិស័យ ដែល វៀតណាមមានប្រៀបខ្លាំង ដូចជា កសិកម្មនិងចិញ្ចឹមជលផល។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Pham Anh Tuan បាន អះអាងថា វៀតណាមជានិច្ចកាលមានបំណងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយនីហ្សេរីយ៉ា ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ