វៀតណាមនឹងបន្តរួមជាមួយចិននិងបណ្តាប្រទេសមេគង្គជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែធ្នូ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៤ ក្រោមប្រធានបទ "រួមគ្នាកសាងសហគមន៍ចែករំលែកអនាគតនិងទំនើបកម្មរវាងប្រទេសមេគង្គ-ឡានឆាង" បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ។ 

អញ្ជើញចូលរួមកិច្ចប្រជុំ មាននាយករដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់នៅកិច្ចប្រជុំ។

វៀតណាមនឹងបន្តរួមជាមួយចិននិងបណ្តាប្រទេសមេគង្គជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (MLC) ដោយមានការចូលរួមពីប្រទេសចំនួន៦ តាមទម្រង់អនឡាញ។ (រូបថត៖ Duong Giang/TTXVN)

ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានក្លាយជាយន្តការសំខាន់មួយដែលតភ្ជាប់បណ្ដាប្រទេសមេគង្គ និងប្រទេសចិន ជាគំរូសហប្រតិបត្តិការនៃការអភិវឌ្ឍទៅវិញទៅមក និងការឈ្នះ-ឈ្នះ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ហើយនឹងបន្តធ្វើការជាមួយប្រទេសចិន និងបណ្តាប្រទេសមេគង្គ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឱ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅចំពោះមុខការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស៊ីជម្រៅនៃសេដ្ឋកិច្ចពិភពលោក ដើម្បីឲ្យប្រទេសមេគង្គ-ឡានឆាងទាំង ៦ ឈានឡើងយ៉ាងខ្លាំងនោះ ចាំបាច់ត្រូវមានការត្រិះរិះថ្មីគ្រប់ជ្រុងជ្រោយជាងមុន រួមជាមួយនឹងវិធីអភិក្រមសម្រាប់ប្រជាជនទាំងមូល តំបន់ទាំងមូលនិងពិភពលោកទាំងមូល ក៏ដូចជាដំណោះស្រាយថ្មី ខ្លាំងក្លា ប្រកបដោយភាពច្នៃប្រឌិត និងលក្ខណៈទម្លុះទម្លាយផងដែរ។

លោកនាយករដ្ឋមន្ត្រីបានស្នើខ្លឹមសារអាទិភាពចំនួន៣របស់ MLC ក្នុងដំណាក់កាលខាងមុខ រួមមាន៖ ទី១ ការកសាងតំបន់មេគង្គ-ឡានឆាងទំនើប និងរីកចម្រើន។ ទីពីរ ការកសាងតំបន់មេគង្គ-ឡានឆាង បៃតង ប្រកបដោយចីរភាពនិងបរិយាប័ន្ន ធានាបាននូវភាពសុខដុមរមនារវាងបច្ចុប្បន្ន និងអនាគត រវាងកំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន ដែលយកមនុស្សជាមជ្ឈភាព កម្មវត្ថុ កម្លាំងចលករ ធនធាន និងគោលដៅនៃការអភិវឌ្ឍ មិនទុកនរណាម្នាក់នៅពីក្រោយឡើយ។ ទី៣ កសាងតំបន់មេគង្គ-ឡានឆាងប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ