វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងផ្សព្វផ្សាយ


វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងផ្សព្វផ្សាយ - ảnh 1
វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងផ្សព្វផ្សាយ (VNA)

(VOVworld) – ក្នុងរយៈពេលចាប់ពីថ្ងៃទី ២៦ ដល់ទី ២៩ វិច្ឆិកា គណៈប្រតិភូ
ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមដឹកនាំដោយរដ្ឋមន្ត្រី លោក Truong
Minh Tuan បានបំពេញទស្សនកិច្ចនៅបារាំងសំដៅបង្កើនកិច្ចសហប្រតិបត្តិការ
លើវិស័យព័ត៌មានបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយរវាងប្រទេសទាំងពីរ។
ថ្លែងមតិក្នុងជំនួបធ្វើការជាមួយរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចឧស្សាហកម្ម
និង បច្ចេកវិទ្យាឌីជីថលបារាំង លោក Bertrand Paihles រដ្ឋមន្ត្រី Truong Minh
Tuan បានចាត់ទុកថា៖ ទំនាក់ទំនងរវាងវៀតណាមនិងបារាំងបាននិងកំពុង
អភិវឌ្ឍន៍ ខ្លាំងក្លាលើគ្រប់វិស័យបន្ទាប់ពីប្រទេសទាំងពីរក្លាយទៅជាដៃគូ
យុទ្ធសាស្ត្រនាឆ្នាំ ២០១៣។ ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេក
វិទ្យាព័ត៌មាននិង ផ្សព្វផ្សាយកំពុងរួមចំណែកធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងនេះ
ព្រមទាំង រួមចំណែកដ៏ សែនសំខាន់ក្នុងការអភិវឌ្ឍន៍នៃផ្នែកបច្ចេកវិទ្យា
ព័ត៌មានវៀតណាមនិយាយដោយ ឡែកនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម
និយយរួម។

        នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា លោក Truong Minh Tuan បានចូលរួមវេទិការ
សហ គ្រាសបារាំង-វៀតណាមស្តីពីបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយដោយ
មានការ ចូលរួមរបស់សហគ្រាសបារាំងចំនួន​ ២០។ ថ្លែងមតិនៅទីនេះ
លោក Truong Minh Tuan ជឿជាក់ថា៖ ​តាមរយៈវេទិការនេះ សហគ្រាស
បច្ចេកវិទ្យាព័ត៌មាននិង ផ្សព្វផ្សាយនៃប្រទេសទាំងពីរនឹងស្វែងរកបាន
ឱកាសសហប្រតិបត្តិការជាច្រើន ចុះហត្ថលេខាងលើកិច្ចសន្យាអាជីវកម្ម
ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង សំរាប់មជ្ឈដ្ឋានសហគ្រិនក៏ដូច
ជារួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យបានខ្លាំងក្លា
ថែមទៀត។

        នាថ្ងៃទី ២៩ វិច្ឆិកា រដ្ឋមន្ត្រី Truong Minh Tuan ក៏បានដំណើរការចរចារ
 ជាមួយរដ្ឋលេខាធិការទទួលបន្ទុកកំណែទម្រង់បែបបទរដ្ឋបាលរដ្ឋបារាំង
លោក Jean-Vincent Place ផងដែរ។ នៅជំនួបចរចារនេះ ភាគីទាំងពីរបាន
ចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការលើវិស័យរដ្ឋបាលអេលិចត្រូនិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ