វៀតណាមនិងប្រទេសជាសមាជិកអាស៊ាននានាអំពាវនាវឲ្យការពារកុមារក្នុងជំលោះយោធា

(VOVworld) - នាថ្ងៃទី២៥ មិនា នៅទីស្ដីការរបស់អ.ស.បនៅទីក្រុងញូវយ៉ក អាមេរិក ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានរៀបចំការពិភាគ្សាបើកអំពីប្រធានបទ “កុមារក្នុង
ជំលោះយោធា”​ និងអំពាវនាវឲ្យសហគមន៍អន្តរជាតិមានវិធានការចំបាច់នានាដើម្បី
ទប់ ស្កាត់ស្ថានភាពដែលកុមារត្រូវបង្ខំចូលរួមក្នុងជំលោះយោធា និងការពារអត្ថ
ប្រយោជន៍ របស់កុមារពីការជះឥទ្ធិពលដ៏អសកម្មដោយជំលោះទាំងនេះ។គណៈ
ប្រតិភូតំណាងអចិន្ត្រៃ របស់វៀតណាមប្រចាំនៅអ.ស.បបានចូលរួមព្រឹត្តិការណ៍
នេះដែរ។
វៀតណាមនិងប្រទេសជាសមាជិកអាស៊ាននានាអំពាវនាវឲ្យការពារកុមារក្នុងជំលោះយោធា - ảnh 1
នារីនិងកុមារនីហ្សេរីយ៉ានៅក្នុងជំរុំភាសខ្លួន១នៅប្រទេសនេះ (រូបថត៖AFP/TTXVN)

តាងនាមឲ្យសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ ឯកអគ្គរដ្ឋទូត Nguyen Phuong
Nga ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃរបស់វៀតណាមប្រចាំនៅអ.ស.ប​បាន
ថ្លែងមតិនៅទីនេះ។ លោកស្រី Nguyen Phuong Nga បានវាយតំលៃខ្ពស់ចំពោះការ
ខំប្រឹងប្រែងរបស់ ប្រទេសទាក់ទិននានា និងបណ្ដាស្ថាប័ននៃអ.ស.ប ក្នុងកិច្ចគាំ
ពារកុមារក្នុងជំលោះ យោធាតាមរយៈបណ្ដាគោលនយោបាយ ផែនការធ្វើសកម្ម
ភាពដ៏ជាក់ស្ដែង ជាដើម។ ទន្ទឹមនឹងនោះ លោកស្រី ក៏បានសំដែងការព្រួយ
បារម្ភដ៏ជ្រាលជ្រៅអំពីស្ថានភាពអំពើ ហឹង្សាទៅលើកុមារក្នុងជំលោះកាន់តែកើន
ឡើងពី១ថ្ងៃទៅ១ថ្ងៃ ផងដែរ។
តាងនាមប្រទេសជាសមាជិកអាស៊ានទាំងឡាយ លោកស្រីឯកអគ្គរដ្ឋទូត
Nguyen Phuong Nga អំពាវនាវឲ្យអ.ស.ប បណ្ដាអង្គការអន្តរជាតិនិងតំបន់ ក៏ដូច
ជាភាគីទាក់ទិននានា បង្កើនការ ខំប្រឹងប្រែងដើម្បីគាំពារកុមារនៅទីកន្លែងមាន
ជំលោះនានា។លោកស្រី បានជូន ដំណឹងអំពីការខំប្រឹងប្រែងរបស់បណ្ដា
ប្រទេសអាស៊ានក្នុងការងារគាំពារកុមារ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ