វៀតណាមនិងប៊្រុយណេសឹង្ហបុរីនឹងសកម្មជម្រុញការអនុវត្តរាល់កិច្ចព្រមព្រៀងដែលទទួលបានលើគ្រប់វិស័យ

វៀតណាមនិងប៊្រុយណេសឹង្ហបុរីនឹងសកម្មជម្រុញការអនុវត្តរាល់កិច្ចព្រមព្រៀងដែលទទួលបានលើគ្រប់វិស័យ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Vu Hong Nam

(VOVworld)- វៀតណាមនិងប៊្រុយណេសឹង្ហបុរីនឹងសកម្មជម្រុញការអនុវត្តរាល់កិច្ច
ព្រមព្រៀង ដែលទទួលបានលើគ្រប់វិស័យ។​នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការ
បរទេសវៀតណាម លោក Vu Hong Nam ក្នុងការឆ្លើយសំភាសន៍សារព័ត៌មានស្តីពី
លទ្ធផលលេចធ្លោក្នុងដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ ប៊្រុយណេដារូសាឡឹម
ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨សីហា និងសា ធារណរដ្ឋសឹង្ហបុរីចាប់ពីថ្ងៃទី២៨ដល់ថ្ងៃ
ទី៣០សីហា។​លោក Vu Hong Nam បានលើកច្បាស់​ថា ដំណើរទស្សនកិច្ចនៅប្រ
ទេសទាំងពីរបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាព​និងកិច្ចសហប្រ
តិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងប៊្រុយណេនិងទំនាក់ទំនងដៃគូ យុទ្ធ
សាស្ត្រជាមួយសឹង្ហបុរីកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។​ទន្ទឹម
 ជាមួយគ្នានោះ ដំណើរទស្សនកិច្ចនេះក៏បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលសភាព
ការនៅ សមុទ្រខាងកើតកំពុងមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ ជះឥទ្ធិពលទៅលើ
សន្តិសុខ សន្តិ ភាព និងស្ថិរភាពក្នុងតំបន់។ តាមនោះ ដំណើរទស្សនកិច្ចរបស់លោក
ប្រធានរដ្ឋ នឹងរួមចំ ណែកបង្កើនទំនាក់ទំនងជិតស្និទ្ធ និងអះអាងនូវគោលនយោបាយរបស់វៀតណាមចំពោះ ប្រទេសភូមិផងរបងជាមួយ មិត្តភក្តិប្រពៃណី ជម្រុញការជឿ
ទុកចិត្តរវាងថ្នាក់ដឹកនាំនិងប្រជា ជននៃប្រទេសទាំងពីរ ព្រមទាំងជម្រុញកិច្ចសហប្រ
តិបត្តិការរវាងវៀតណាមជាមួយប៊្រុយណេ និងសឹង្ហបុរីលើគ្រប់វិស័យ។ លោក Vu
Hong Nam បានឲ្យដឹងថែមទៀតថា នាពេលខាងមុខ វៀតណាមនឹងបន្តពង្រីកទំនាក់
ទំនងនយោបាយគួរឲ្យទុកចិត្តនិងល្អប្រសើរជាមួយប៊្រុយណេ និងសឹង្ហបុរីលើគ្រប់វិស័យ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ