វៀតណាមនិងប្រេស៊ីលបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនីតិបញ្ញត្តិ

(VOVWORLD) -បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រេស៊ីលនោះ នាថ្ងៃទី២៤ ខែមេសាគណៈប្រតិភូរដ្ឋសភារៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Uong Chu Luu បានអញ្ជើញទៅជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាប្រេស៊ីលលោក Davi Alcolumbre។
វៀតណាមនិងប្រេស៊ីលបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនីតិបញ្ញត្តិ - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖TTXVN)

នៅទីនេះ ប្រធានព្រឹទ្ធសភាលោក Davi Alcolumbre បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមលើកនេះ បានរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី ប្រកបដោយជាក់ស្ដែង និង ប្រសិទ្ធភាពថែមទៀត។ ព្រឹទ្ធសភា ប្រេស៊ីលមានគោលបំណងធ្វើទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ ដើម្បីអនុវត្តន៍រាល់សកម្មភាពសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ហើយមានគោលបំណងចង់ជំរុញទំនាក់ទំនងជាមួយប្រេស៊ីលលើគ្រប់វិស័យ នាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍន៍ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចវិនិយោគ ពាណិជ្ជកម្មការពារជាតិនិងសន្តិសុខឲ្យសក្តិសមនឹងទំនាក់ទំនងនយោបាយ និង សក្តានុពលនៃប្រទេសទាំងពីរ។

មុននេះ នៅក្នុងជំនូបចរចាជាមួយអនុប្រធាន ទី ១ នៃសភាជាន់ទាប ប្រេស៊ីល លោក Marcos Pereira នោះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះប្រទេស ប្រេស៊ីលដ៏ស្រស់បំព្រង ដែលមានខឿនវប្បធម៌ដ៏វិសេសវិសាល។ លោកបានជូនពរចំពោះរាល់សមិទ្ធផលដែលប្រជាជនប្រេស៊ីលទទួលបានក្នុងរយៈពេលកន្លងទៅ ព្រមទាំងជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច សង្គម កិច្ចការបរទេសរបស់វៀតណាម។

ស្ដីពីទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនោះ ភាគីទាំងពីរបានអះអាងនូវគោលបំណងចងពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក។ ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីគឺទទួលបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើនក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដែលក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៤, ៤ ពាន់លានដុល្លារអាមេរិក ប៉ុន្តែមិនទាន់សក្តិសមនឹងសក្តានុពលនិងគោលបំណងរបស់ប្រទេសទាំងពីរឡើយ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu ក៏មានជំនួបជាមួយ លោកស្រី Sorroco Gomez ប្រធានមជ្ឈមណ្ឌលសន្តិភាពដើម្បីសាមគ្គីភាពបណ្ដាជនជាតិ និងតស៊ូដើម្បីសន្តិភាពរបស់ប្រេស៊ីល និងជាប្រធាន ក្រុមប្រឹក្សាសន្តិភាពពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ